សេដ្ឋកិច្ច
វៀតណាម កើនចំណូលខ្ពស់ពីការនាំចេញត្រីងៀត
ចំណូលពីការនាំចេញត្រីងៀត និងត្រីកំប៉ុងវៀតណាម មានការកើនឡើងខ្ពស់ បើទោះបីជាការនាំចេញផលិតផលអាហារសមុទ្រវៀតណាមទាំងមូល ចាប់ពីខែមករាដល់ខែឧសភា មានការធ្លាក់ចុះក៏ដោយ ។

តាមរយៈទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ការនាំចេញអាហារសមុទ្រមានចំនួន ៣.៤៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែ ពោលធ្លាក់ចុះ ២៥.៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ការធ្លាក់ចុះនេះ គឺដោយសារតែទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និងកូរ៉េខាងត្បូង កាត់បន្ថយការនាំចូលរបស់ពួកគេ ខណៈទីផ្សារអាមេរិកថយចុះជាង ៥០ ភាគរយ ។

បើទោះបីអាហារសមុទ្រទាំងមូលមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែត្រីងៀត និងត្រីកំប៉ុង មានសន្ទុះនៃការនាំចេញខ្ពស់ ។ នៅក្នុងខែមេសា ការនាំចេញត្រីសមុទ្រស្ងួតជាច្រើនប្រភេទ មានការកើនឡើងគួរឲ្យកត់សម្គាល់នៃប្រាក់ចំណូលរហូតដល់ ៦៥ ភាគរយ ដោយទទួលបានជិត ២៦ លានដុល្លារ ។
សរុបរយៈពេល ៤ ខែដំបូង ផលិតផលត្រីងៀត និងត្រីកំប៉ុង ទទួលបានប្រាក់ចំណូលជិត ៧៨ លានដុល្លារ ដែលជាអត្រាកំណើនគួរឲ្យកត់សម្គាល់មានដល់ ៣៣ ភាគរយ ខណៈចិនដីគោក រុស្ស៊ី ម៉ាឡេស៊ី ហុងកុង និងកូរ៉េខាងត្បូង គឺជាទីផ្សារឈានមុខគេ ក្នុងការនាំចូលត្រីងៀតពីវៀតណាម ។

សម្រាប់ការធ្លាក់ចុះនៃការនាំចេញគ្រឿងសមុទ្រស្រស់ លោក Truong Dinh Hoe អគ្គលេខាធិការនៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) យល់ថា ដោយសារតែអតិផរណា អតិថិជនទំនងជាមិនសូវទិញត្រីស្រស់នោះទេ ស្របពេលដែលតម្លៃលក់កើនឡើងផង ទើបជាហេតុនាំឲ្យពួកគេមកចាប់អារម្មណ៍លើត្រីងៀតវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ការនាំចេញទំនិញរបស់ ថៃ ធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៧ ខែជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


