សេដ្ឋកិច្ច
តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យកំពុងជាប់គាំង
តម្រូវការគ្រឿងសំណង់នៅក្នុងប្រទេសវៀតណាម រួមមាន ដែក ស៊ីម៉ងត៍ និងផ្ទាំងកញ្ចក់ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ខណៈហេតុផលវិញនោះអ្នកជំនាញបកស្រាយថា គឺមកពីទីផ្សារអចលនទ្រព្យស្ងប់ស្ងាត់ និងកកស្ទះការលក់ចេញតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយក៏បន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ។

យោងតាមសមាគមស៊ីម៉ងត៍វៀតណាមបានឲ្យដឹងថា ការប្រើប្រាស់ស៊ីម៉ងត៍ក្នុងស្រុក និងនាំចេញក្នុងឆ្នាំ ២០២២ ទទួលបានរហូតដល់ ១០០ លានតោន ប៉ុន្តែធ្លាក់ចុះ ៨.៤ លានតោន បើធៀបនឹងឆ្នាំ ២០២១ ។
ចំណែកសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ការប្រើប្រាស់ស៊ីម៉ងត៍បានបន្តធ្លាក់ចុះដល់បរិមាណប្រហែល ៣៧.៤ លានតោន ខណៈដែលថ្លៃផលិតស៊ីម៉ងត៍ កើនឡើងជាមួយនឹងតម្លៃថាមពល ។

ដោយឡែក ការផលិតដែកថែបក្នុងរយៈពេល ៤ ខែឈានដល់ជិត ៦ លានតោន ប៉ុន្តែធ្លាក់ចុះ ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការប្រើប្រាស់ដែកថែបក្នុងរយៈពេល ៤ ខែនេះ មានប្រហែល ៦.១ លានតោន ធ្លាក់ចុះ ១៨ ភាគរយ ខណៈដែលការនាំចេញមានត្រឹមតែ ៥១៨.០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ស្របពេលជាមួយគ្នានេះ ទោះការផលិតដែកសំណង់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ឈានដល់ ៣.៤៤ លានតោនក៏ដោយ ប៉ុន្តែវាធ្លាក់ចុះ ២៦.៤ ភាគរយ ខណៈការប្រើប្រាស់ឈានដល់ ៣.៣៦ លានតោន ធ្លាក់ចុះ ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែកសមាគមន៍កញ្ចក់វៀតណាមក៏បានបង្ហាញដែរថា ប្រាក់ចំណូលនៃឧស្សាហកម្មកញ្ចក់សំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ នេះបានថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ទន្ទឹមនេះ ការប្រើប្រាស់កញ្ចក់សំណង់ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ មានត្រឹមតែ ៥៤ ទៅ ៨២ លានម៉ែត្រការ៉េប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០២២ មក វិស័យអចលនទ្រព្យវៀតណាម គឺមានបញ្ហាជាប់គាំងទីផ្សារយ៉ាងខ្លាំង ដែលបង្ខំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនប្រកាសក្ស័យធន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


