ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់គ្រោងបញ្ចប់គម្រោងបង្កើតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យត្រឹមដើមឆ្នាំនេះ
អាជ្ញាធរខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៩០ មេហ្កាវ៉ាត់ គ្រោងនឹងបញ្ចប់នៅត្រីមាសទី១ ដើមឆ្នាំនេះ។
ខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន២ និងមានក្រុមហ៊ុនចំនួន១៥ កំពុងផ្គត់ផ្គង់ គឺវារីអគ្គិសនីអាតៃ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចំនួន១៥ ហើយកំពុងផ្គត់ផ្គង់ និងចែកចាយបណ្តាញអគ្គិសនី ចូលទៅកាន់ភូមិរបស់ប្រជាពលរដ្ឋបានប្រមាណជាង៩០ ភាគរយហើយ។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកុម្ភៈនេះថា ថាមពលពន្លឺព្រះអាទិត្យ មានអនុភាព៩០មេហ្កាវ៉ាត់ បច្ចុប្បន្នបានដំណើរការផលិតថាមពលបានចំនួន ៦០មេហ្កាវ៉ាត់ហើយ ចំណែកនៅសល់ចំនួន៣០មេហ្កាវ៉ាត់ទៀត ក្រុមហ៊ុននឹងដំណើរការឱ្យបានចប់នៅត្រីមាសទី១ នៃឆ្នាំ២០២១នេះ។
ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន១២.៦៩២ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង១.២៦៩.២០០ហិកតា និងមានប្រជាជនសរុបចំនួន៥០០,៦៩៩ នាក់ ក្នុងនោះស្រី ចំនួន២៤៧,៥៨៧ នាក់ ស្មើនឹង១១៩,៧០៩ គ្រួសារ។

ក្នុងនោះបណ្តាញអគ្គិសនីចូលដល់ភូមិបានចំនួន៤៩៨ភូមិហើយ ក្នុងចំណោមភូមិទាំងអស់ចំនួន៥១១ភូមិ ដែលស្មើនឹង៩៧.៤៦ភាគរយ។
ថាមពលប្រើប្រាស់ទូទាំងខេត្តមានចំនួន ១០៤,៣៥៦,០០០ kwh ក្នុងនោះថាមពលទិញពីបណ្តាញជាតិមានចំនួន ១១២,៨២៧,៣៦៤ kwh និងមានអនុស្ថានីយចំនួន៣ គឺទី១- អនុស្ថានីយអូរសោម ទី២- អនុស្ថានីយពោធិ៍សាត់ និងទី៣- អនុស្ថានីយស្វាយស។

កាលពីឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ វារីអគ្គិសនីស្ទឹងអាតៃ មានកម្លាំង១២០ មេហ្គាវ៉ាត់ ដែលសាងសង់ដោយក្រុមហ៊ុន China Datang Corporation Hydropower Development Co., Ltd និងមានទំហំវិនិយោគសរុបទាំងមូល ២៥៥,៣០ លានដុល្លារអាមេរិក។
ចំណែកវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co., Ltd ជាអ្នកសាងសង់ ដោយមានកម្លាំងអនុភាព៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណជាង២៣១លានដុល្លារ ហើយគម្រោងនេះ ត្រូវបានរដ្ឋសភាជាតិបានអនុម័ត នៅក្នុងសម័យប្រជុំ កាលបីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩៕


អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


