ព័ត៌មានជាតិ
ជើងហោះហើរនៅព្រលានយន្តហោះភ្នំពេញកើនដល់ ៨ ៧៤០ ជើង ខណៈអ្នកដំណើរកើន ៣១%
ការធ្វើដំណើរតាមផ្លូវអាកាសបង្ហាញសញ្ញាណវិជ្ជមាន ស្របពេលព្រលានយន្តហោះភ្នំពេញទទួលបានអ្នកដំណើរនិងជើងហោះហើរបន្តកើនឡើង។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយសារវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ។

លោកអភិបាលក្រុងលើកពីសញ្ញាណវិជ្ជមាននៃការងើបឡើងនៃវិស័យទេសចរណ៍ រួមទាំងគម្រោងអភិវឌ្ឍនានាដែលកំពុងដំណើរការអភិវឌ្ឍ។
ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល ការធ្វើដំណើរតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានកើនឡើង ១០៦% ជាមួយអ្នកដំណើរសរុបមានចំនួន ១,៥៤៣,២៦៩ នាក់ ខណៈជើងហោះហើរសរុបមានចំនួន ៨,៧៤០ជើង កើនឡើង ៣១.៦៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
អភិបាលរាជធានីភ្នំពេញបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះនៅរាជធានីភ្នំពេញមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,៧៧៧ អគារ និងគម្រោងសុំសាងសង់ថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិកបន្ថែមទៀត។
ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះរោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦,៥៩៣ លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំចុងក្រោយនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


