សេដ្ឋកិច្ច
ពូទីន៖ រុស្ស៊ីអាចបង្ហូរប្រេងអមតាមបំពង់បង្ហូរឧស្ម័នដែលគ្រោងសាងសង់ថ្មីកាត់ម៉ុងហ្គោលី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ីអាចបញ្ជូនប្រេងទៅឱ្យប្រទេសចិន តាមបំពង់បង្ហូរ ដែលអមបំពង់បង្ហូរឧស្ម័នគ្រោងសាងសង់ថ្មី កាត់តាមរយៈប្រទេសម៉ុងហ្គោលី។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ពូទីន ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន បាននិយាយថា រុស្ស៊ី និងចិនបានបញ្ជាក់ពីចំណាប់អារម្មណ៍រួមក្នុងការឆ្ពោះទៅមុខជាមួយនឹងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលបានស្នើឡើង។
លោក ពូទីន បានបន្តថា៖ «លើសពីនេះទៅទៀត វាអាចទៅរួចក្នុងការដាក់ទាំងបំពង់បង្ហូរឧស្ម័ន និងបំពង់បង្ហូរប្រេងនៅក្នុងច្រករបៀងតែមួយ»។ អ្វីដែលលោក ពូទីន លើកឡើងនេះ គឺជាគំនិតមួយ ដែល រុស្ស៊ីលើកយកទៅពិភាក្សារួចម្ដងហើយ កាលពីឆ្នាំ ២០១៨។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ក៏មានជម្រើសផ្សេងទៀតសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីដល់ប្រទេសចិន រួមទាំងតាមនាវាដឹកប្រេងតាមបណ្ដោយផ្លូវសមុទ្រខាងជើង កាត់តាមតំបន់អាក់ទិក។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ជម្រើសទាំងអស់គឺអាចធ្វើទៅបាន វាអាចទទួលយកបាន និងអាចធ្វើទៅបានខាងសេដ្ឋកិច្ច។ វាចាំបាច់ក្នុងការជ្រើសរើសជម្រើសដ៏ល្អបំផុត»។

ទោះបីជាមាននិយាយច្រើនដងពីគម្រោង Power of Siberia 2 ជាច្រើនឆ្នាំហើយក្ដី រុស្ស៊ី និងចិនមិនទាន់ឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្តកសាងវានៅឡើយទេ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ដែលអមទស្សនកិច្ចទៅចិនជាមួយលោក ពូទីន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងចិនរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាពីគម្រោងដដែលឆាប់ៗនេះ។
គួរគូសបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Power of Siberia 2 មានសមត្ថភាពបង្ហូរឧស្ម័ន ៥០ ប៊ីលានម៉ែត្រគូប/ឆ្នាំ ពីតំបន់ Yamal នៅភាគខាងជើងនៃប្រទេសរុស្ស៊ី។ គម្រោងនេះ អាចបន្ទាន់សម្រាប់រុស្ស៊ី ខណៈរុស្ស៊ី និងចិន បានបង្កើនប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសលើវិស័យថាមពល ក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ ២០២២ ដោយសារទណ្ឌកម្ម និងការងាកចេញពីថាមពលរុស្ស៊ីរបស់អឺរ៉ុប និងសម្ព័ន្ធមិត្ត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


