សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ GTI បង្ហាញកំណើនខ្ពស់នៅត្រីមាសទី១ឆ្នាំនេះ
ភ្នំពេញ៖ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ក្រុមហ៊ុន ហ្រ្គេន ធ្វីន (GTI) ដែលបានចុះបញ្ជីភាគហ៊ុនបានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការអាជីវកម្មនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារស្ថានភាពល្អប្រសើរនៃតម្រូវការពិភពលោកទោះបីជាមានការអូសបន្លាយសង្គ្រាមអ៊ុយក្រែន និងការប្រឈមនៃភូមិសាស្រ្តនយោបាយក្តី។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៤,៨៣៥ ពាន់លានរៀល កើនជាងត្រីមាសទី១ ឆ្នាំ២០២៣ ចំនួន ១៦៨ លានរៀល ស្មើនឹង ០,២៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៨៩៩.០០០រៀល កើនចំនួន ១០៣.៤៨២.០០០រៀល ស្មើនឹង១០៧,១៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។
ត្រឹមដំណាច់ត្រីមាសនេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៦៥.៧៦២.៤៤៧.០០០រៀល កើនចំនួន ១០.២៦១.០៥៣.០០០ រៀល ស្មើនឹង ២,៨៩% និងមូលធនសរុប មានចំនួន ២៨៥.៧៩៩.៣៦៥.០០០ រៀល ថយចំនួន ៣.០៧១.៥២៣.០០០ រៀល ស្មើនឹង ១,០៧% ។
ក្រុមហ៊ុន បានឱ្យដឹងនៅក្នុងឯកសារថា៖«ការកើនឡើងចំណេញប្រតិបត្តិការ ៣២,០១% ដោយសារមានការកើនឡើងនៃប្រាក់ចំណូល និងមានការថយចុះលើថ្លៃដើមផលិតកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។ ការកើនឡើងចំណេញសុទ្ធ ១០៧.១៤% ដោយសារការកើនឡើងនៃប្រាក់ចំណូល និងមានការកែតម្រូវលើការគណនាពន្ធពន្យា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣»។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមហ៊ុនមួយនេះបានប្តូរទៅជាក្រុមហ៊ុនសាធារណៈមានកំណត់ ហើយបានប្តូរឈ្មោះស្របច្បាប់ទៅជា «Grand Twins International (Cambodia) Plc»។ លើសពីនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនបានទិញយកក្រុមហ៊ុនQMI Industrial Co., Ltd.ដែលជារោងចក្រកាត់ដេរដ៏សំខាន់មួយ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ចាប់តាំងពីGTIគឺជាក្រុមហ៊ុនម៉ៅការបន្តផលិតកម្ម និងជាក្រុមហ៊ុនផលិតសម្លៀកបំពាក់សម្រាប់ការនាំចេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤ ក្រុមហ៊ុនមួយនេះ បានឡើងផ្សារហ៊ុន និងចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX)។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។
សម្រាប់ទិសដៅនាំចេញរបស់ក្រុមហ៊ុនរួមមានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប៥៨ ភាគរយអាមេរិក២៦ភាគរយ អាស៊ី និងប្រទេសផ្សេងទៀត១៦ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


