ព័ត៌មានជាតិ
Picasso នឹងកៀរគរទុនចំនួន ១២លានដុល្លារពីការបោះផ្សាយមូលបត្រ នៅ CSX នាខែវិច្ឆិកា
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (PCG” or “Picasso”) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដ៏ធំជាងគេមួយនៅកម្ពុជា នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីប្រមូលទុនចំនួន១២លានដុល្លារក្នុងការយកទៅពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន។

ងតាមសេចក្តីជូនដំណឹងរបស់ CSX នៅរសៀលថ្ងៃទី១៣ ខែតុលា ការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈលើកដំបូង(IPO) របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ជាមួយការធានាផ្តល់ជូនភាគលាភ ៧% ក្នុងមួយឆ្នាំ (បង់ជាត្រីមាស) រយៈពេល ៥ឆ្នាំ នេះ។
CSX បានបញ្ជាក់ទៀតថា ការធ្វើបរិវិសកម្មអប្បរមាគឺត្រឹមតែ ១០០ ភាគហ៊ុន ដោយមួយភាគហ៊ុនត្រឹមតែ 4,800 រៀលប៉ុណ្ណោះ ខណៈការបោះផ្សាយភាគហ៊ុនថ្មីមានត្រឹមតែ ១០ លានភាគហ៊ុន។ ហើយការធ្វើបរិវិសកម្ម ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់របស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ បានឱ្យដឹងថា ដំណឹងពីកម្មវិធីរ៉ូដសូ និងការធ្វើបរិវិសកម្ម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី១៣ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ កម្មវិធីរ៉ូដសូ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត រួមទាំង សិង្ហបុរី ហុងកុង សៀងហៃ និងតៃវ៉ាន់ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក សហការជាមួយក្រុមហ៊ុនធានាទិញមូលបត្រ។
ក្រុមហ៊ុន ពីកាសូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយដែលមានឯកទេសក្នុងការសាងសង់លំនៅដ្ឋានគុណភាពខ្ពស់ សម្រាប់ពាណិជ្ជកម្ម និងមានលក្ខណសម្បត្តិសម្រាប់ការប្រើប្រាស់ចម្រុះ។
Picasso City Garden គឺជាគម្រោងល្បីមួយក្នុងចំណោមគម្រោងល្បីៗនានារបស់ក្រុមហ៊ុន ដែលតំណាងអោយប្រភេទគេហដ្ឋាន បែបសហវិជិត “ខុនដូ” ប្រណីតដំបូងគេនៅអាស៊ី ដែលត្រូវបានបំផុសគំនិតពីវិចិត្រករគំនូរដ៏អស្ចារ្យនៅលើពិភពលោក គឺលោក Pablo Picasso៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


