សេដ្ឋកិច្ច
ចាយទុនត្រឹម ១០០ដុល្លារ ធ្វើកាដូមង្គលការ រកប្រាក់ចំណូលខ្ទង់១ពាន់ដុល្លារ
អតីតនិស្សិតជំនាញព័ត៌មានវិទ្យា (IT)ម្នាក់ ក្រោយបញ្ចប់ការសិក្សា ចាប់ផ្ដើមមុខរបរធ្វើកាដូ និងវត្ថុអនុស្សាវរីយ៍ សម្រាប់កម្មវិធីមង្គលការ ដោយចាប់ផ្ដើមដំបូងចំណាយដើមទុនអស់ត្រឹម ១០០ដុល្លារ តែអ្វីដែលពិសេសនោះគាត់រកប្រាក់ចំណូលចេញពីមុខរបរមួយនេះ បានប្រមាណ ៩០០ដុល្លារ ទៅ ១០០០ដុល្លារ តាមដែលសម្បូរកម្មវិធីមង្គលការ និងកម្មវិធីបុណ្យផ្សេងៗ។

កញ្ញា សាម សុភាព អាយុ៣១ឆ្នាំ ម្ចាស់ផេកអាជីវកម្ម សុជាតា សិប្បកម្មខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា កញ្ញាបានចាប់ផ្ដើមបើកលក់ និងកែច្នែកាដូអនុស្សាវរីយ៍ សម្រាប់មង្គលការតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ សុភាព បន្តថា ដំបូងឡើយ កញ្ញា ត្រឹមតែជានិស្សិតជំនាញព័ត៌មានវិទ្យា ដែលត្រូវបានជ្រើសរើសឱ្យទៅសិក្សានៅប្រទេសចិន តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ជំងឺកូវីដ-១៩ បានផ្ទុះឡើងមកស្របពេលកញ្ញាកំពុងសិក្សានោះ ទើបតម្រូវឱ្យ សុភាព វិលត្រឡប់មកកម្ពុជាវិញ ត្រឹមតែឆ្នាំទី២ តែប៉ុណ្ណោះ។

ក្រោយត្រឡប់មកពីសិក្សានៅប្រទេសចិនវិញ សុភាព ក៏នឹកឃើញចាប់ផ្ដើមបើកលក់ កាដូ និងវត្ថុអនុស្សាវរីយ៍ សម្រាប់កម្មវិធីមង្គលការ តាមប្រព័ន្ធអនឡាញ ដោយគ្រាន់ចំណាយដើមទុនត្រឹមតែ ១០០ដុល្លារប៉ុណ្ណឹង តែអ្វីដែលសុភាព ទទួលបាននោះ កញ្ញា អាចរកចំណូលបាន ជិត ១០០០ដុល្លារ រាល់ពេលដែលមានតម្រូវការក្នុងកម្មវិធីមង្គលការផ្សេងៗ។
មានស្រុកកំណើតស្ថិតនៅ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កញ្ញា សុភាព បានចាកចេញពីស្រុកកំណើតមកសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ សុភាព ក៏មានក្ដីស្រមៃមួយទៀតសម្រាប់ថ្ងៃអនាគត ដោយចង់ក្លាយជាម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ដែលធ្វើពីឬស្សី ផ្ដៅ និងខ្លឹមត្នោត ផ្សេងៗ ដែលជារបស់កសិករតាមបណ្ដាខេត្តនានា មកដាក់លក់នៅក្នុងរាជធានីភ្នំពេញ ផងដែរ។

អ្វីដែលគួរឱ្យសរសើរ ទោះបីមិនសូវសម្បូរដើមទុនច្រើន តែសុភាព ជាយុវនារីម្នាក់ ដែលមានការតស៊ូ និងស្រឡាញ់គំនិតច្នៃប្រឌិតទាក់ទងនឹងការផលិតផលវត្ថុអនុស្សាវរីយ៍ធ្វើពីឬស្សី សម្រាប់ផ្គត់ផ្គង់ក្នុងកម្មវិធីមង្គលការតាមដែលម្ចាស់កម្មវិធីកម្ម៉ង់ទិញម្ដងៗ។ សុភាព បន្ថែមថា ក្រៅពីការលក់វត្ថុអនុស្សាវរីយ៍ សុភាពក៏ឆ្លៀតលក់សម្ភារៈដែលធ្វើពីឬស្សី ផ្ដៅខ្លឹមត្នោត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ផ្សេងៗ ផងដែរ។

សុភាព បានប្រាប់ឱ្យដឹងទៀតថា កញ្ញា ក៏មានបំណងចង់ជួយដល់កសិករ ដែលមានជំនាញច្នៃប្រឌិតវត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលធ្វើចេញពីឬស្សី ផ្ដៅ និងខ្លឹមត្នោត ផ្សេងៗ សម្រាប់យកមកលក់ និងជួយផ្សព្វផ្សាយបន្តទៀត ដើម្បីឱ្យពួកគាត់អាចរកចំណូលបានច្រើនបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


