ជីវិតកម្សាន្ដ
កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់
អតីតតារាសម្ដែងសិចស៊ីល្បីឈ្មោះ កុល ដាវី ដែលត្រូវជាភរិយាតារាចម្រៀងចាស់វស្សា លោក សុខ រក្សា បានរំលឹកនូវអនុស្សាវរីយ៍ចំណងស្នេហ៍ ១០ឆ្នាំ ខ្លួនជាមួយស្វាមីដោយសន្យាថា នឹងថែរក្សាសុភមង្គលស្នេហ៍នេះឱ្យគង់វង្សដល់ចាស់រៀងខ្លួន។

ក្នុងឱកាសរំលឹកថ្ងៃកំណើតស្វាមី អ្នកនាង កុល ដាវី បានសារភាពអារម្មណ៍ដ៏ជ្រាលជ្រៅចំពោះស្វាមីថា “រីករាយថ្ងៃកំណើតប្តីសម្លាញ់ ជាង ១០ឆ្នាំហើយ ដែលពួកយើងប្រើជីវិតគូជាមួយគ្នារហូតដល់ឥឡូវមានវត្តមានកូនស្រីជាទីស្រលាញ់របស់ពួកយើងថែមម្នាក់ ពួកយើងពិតជាឆ្លងកាត់ព្យុះភ្លៀង រឿងតូចធំមកជាមួយគ្នា ផ្អែកស្មាគ្នាទៅវិញទៅមក លួងលោមគ្នា ហើយក៏កាន់ដៃគ្នាដើរទៅមុខបន្ត អរគុណប្តីដែលចូលមកក្នុងជីវិតអូន”។
ទន្ទឹមពាក្យពេចន៍ដ៏ផ្អែមល្ហែម អតីតអ្នកសិល្បៈរូបនេះ ក៏បានសន្យាចំពោះស្វាមី ដោយមានសាធារណជនអ្នកគាំទ្រចាំជាសាក្សីដែរថា ខ្លួននឹងថែរក្សាសុភមង្គលមួយនេះឱ្យគង់វង្សរហូតដល់ចាស់រៀងខ្លួន។
ដ្បិតចំណងស្នេហ៍អ្នកសិល្បៈមួយគូនេះ មានរយៈពេល ១០ឆ្នាំហើយក្តី តែការរួមរស់ជាគូស្វាមីភរិយា ទើបតែបានប្រមាណជាជិត ៧ឆ្នាំប៉ុណ្ណោះ ពោលគឺតារាប្រុសស្រីទាំងពីរដួងនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ និងទទួលបានចំណងដៃកូនស្រីម្នាក់ក្នុងខែមេសា ឆ្នាំ២០២២ផងដែរ។

អ្វីដែលគួរកត់សម្កាល់ ក្រោយចាប់ដៃគ្នាជាសាងសុភមង្គលគ្រួសារលោក សុខ រក្សា ក៏ដូចជាអតីតតារាសម្ដែង កុល ដាវី ហាក់ឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ដោយបានងាកទៅពង្រឹងលើជំនួញ និងវង់តន្រ្តីផ្ទាល់ខ្លួន៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


