Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្នើសុំឱ្យ ត្រាំ កាត់បន្ថយអត្រាពន្ធ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី១១ខែកក្កដា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) បានស្នើសុំជាផ្លូវការនូវការកាត់បន្ថយអត្រាពន្ធ ៤០% លើការនាំចេញរបស់មីយ៉ាន់ម៉ាទៅកាន់សហរដ្ឋអាមេរិក។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះលិខិតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានជូនដំណឹងដល់ប្រទេសមីយ៉ាន់ម៉ាអំពីអត្រាពន្ធនាពេលបច្ចុប្បន្ន លោក មីន អ៊ុងឡាំង បានស្នើឱ្យកាត់បន្ថយពន្ធនៅចន្លោះពី ១០% ទៅ ២០% ។ ជា​ថ្នូរ​នឹង​គ្នា មីយ៉ាន់ម៉ា​បាន​ផ្តល់​ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​របស់​ខ្លួន​លើ​ទំនិញ​អាមេរិក​មក​នៅ​ចន្លោះ​ពី ០% ទៅ ១០%វិញ។

ការស្នើសុំនេះកើតឡើង ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រៀបចំដាក់ពន្ធថ្មីពី ២៥ ទៅ ៤​០% លើប្រទេសចំនួន១៤ រួមទាំងសមាជិកអាស៊ានចំនួន ០៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ខែសីហាខាងមុខ។ ក្នុង​ចំណោមប្រទេសសមាជិកអាស៊ានមានតែប្រទេសវៀតណាមប៉ុណ្ណោះដែលបានធានាកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយ​​របស់ខ្លួន ខណៈប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវស្ថិតក្នុងចំណោមប្រទេសដែលជាប់ពន្ធខ្ពស់ជាងគេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ Bloomberg)

ឧត្តមសេនីយ មីន អ៊ុងឡាំងក៏បានសម្តែងនូវឆន្ទៈក្នុងការបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដែលជាសញ្ញាបង្ហាញពីការបើកចំហរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានគូសបញ្ជាក់ពីការសរសើររបស់លោក មីន អ៊ុងឡាំង ចំពោះប្រធានាធិបតី ត្រាំដោយបានដកស្រង់ថាលោក មីន អ៊ុងឡាំង បានទទួលស្គាល់ «ភាពជាអ្នកដឹកនាំដ៏រឹងមាំ» និងស្នេហាជាតិរបស់ ត្រាំ ក្នុងការស្វែងរកភាពរុងរឿងរបស់អាមេរិក។

គួរកត់សម្គាល់ថាចំណាត់ការនេះកើតឡើងចំពេលដែលមីយ៉ាន់ម៉ាបន្តស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ច បើទោះបីជាប្រឈមមុខនឹងសម្ពាធអន្តរជាតិជុំវិញស្ថានភាពនយោបាយក្នុងស្រុករបស់ខ្លួនក៏ដោយ៕

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ស្តីពី​ពន្ធ​នៅ​សេតវិមាន​ក្នុង​ទីក្រុង Washington, D.C.។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្នើសុំឱ្យ ត្រាំ កាត់បន្ថយអត្រាពន្ធ

សេដ្ឋកិច្ច១២ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ៣៦ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម