សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបានទុនកម្ចី ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយប្រជាកសិករក្នុងការទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវការផ្គត់ផ្គង់ទាំងគុណភាព និងបរិមាណ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ទទួលបានការគាំទ្រពីក្រសួងកសិកម្ម ដែលសហគមន៍នេះនឹងជួយកាត់បន្ថយថ្លៃដើមផលិត ដែលមានហានិភ័យទាបពីកត្តាទីផ្សារ និងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។

លោក ឌិត ទីណា បានលើកឡើងក្នុងពេលចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា នៅទីស្តីការក្រសួងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រីបានលើកឡើងថា នេះជាសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។

ក្រសួងកសិកម្ម កំពុងរៀបចំឥណទានថ្មីប្រមាណ ៣៥ លានដុល្លារ ដើម្បីជាទុនបន្ថែមដល់សហគមន៍កសិកម្មទំនើប។
កម្ពុជានឹងមានសហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨ សហគមន៍ នៅដំណាច់ឆ្នាំ ២០២៥ ដែលត្រូវបានបង្កើត និងចុះបញ្ជីដោយក្រសួងកសិកម្មកម្ម។
ក្នុងនោះ សហគមន៍កសិកម្មទំនើបចំនួន ១៣ ត្រូវបានរៀបចំបង្កើត ឡើងនៅក្នុងខេត្តចំនួន ៧ លើមុខដំណាំយុទ្ឋសាស្ត្រចំនួន៤ មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


