ព័ត៌មានអន្ដរជាតិ
វិស័យទេសចរណ៍ថៃ រំពឹងផលប៉ះពាល់ពីពន្ធខ្ពស់របស់ ត្រាំ
ប្រតិបត្តិករទេសចរណ៍ថៃ សម្ដែងការព្រួយបារម្ភពីផលរំខាននៃពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើវិស័យទេសចរណ៍ថៃដោយប្រយោល ប៉ុន្តែផលប៉ះពាល់មិនកើតឡើងខ្លាំងភ្លាមៗនោះទេរហូតដល់ឆ្នាំក្រោយ ដោយសារតែភ្ញៀវទេសចរភាគច្រើនបានកក់ការធ្វើដំណើរកម្សាន្តមកថៃសម្រាប់រដូវកាលខ្ពស់ខាងមុខរួចហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តភូកេត លោក Rangsiman Kingkaew បាននិយាយថា សេដ្ឋកិច្ចនៃទីផ្សារទេសចរបរទេសសំខាន់ៗសម្រាប់ថៃ ដូចជាកូរ៉េខាងត្បូង និងជប៉ុន ត្រូវរងដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ទោះបីជាពេលបច្ចុប្បន្នមានពេលដើម្បីចរចាបន្ថែមទៀតក្ដី។ បន្ថែមពីលើនោះ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅតែបន្តកើតមាន ដែលអាចបណ្តាលឱ្យតម្លៃនៃការរស់នៅសម្រាប់ប្រជាជនប្រទេសធំៗទាំង២កើនឡើង ដែលតម្រូវឱ្យពួកគេកាត់បន្ថយការចំណាយ ហើយធ្វើឱ្យការធ្វើដំណើរកម្សាន្តធ្លាក់ចុះ។
ជាមួយគ្នានេះ ទេសចរក្នុងស្រុកថៃ ដែលជួយជំរុញដល់ការធ្វើដំណើរនារដូវទាប ក៏រំពឹងពីផលប៉ះពាល់នៃពន្ធខ្ពស់ ៣៦ ភាគរយ លើទំនិញថៃរបស់ប្រធានាធិបតីអាមេិរក ដូណាល់ ត្រាំ ផងដែរ។

មែនទែនទៅ លោក Rangsiman រំពឹងថា គោលនយោបាយពន្ធនឹងបង្កផលប៉ះពាល់សម្រាប់វិស័យទេសចរណ៍សកលទាំងមូល ដោយសារតែវាធ្វើឱ្យមនុស្សកាត់បន្ថយការចំណាយ ក្រោមផលប៉ះពាល់ដោយប្រយោលពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកបន្តថា ក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានេះ រដ្ឋាភិបាលថៃគួរឆ្លៀតឱកាសដោះស្រាយចំណុចខ្សោយក្នុងវិស័យទេសចរណ៍។ ទាំងនេះរួមបញ្ចូលការកម្ពស់មុខមាត់របស់ប្រទេស ទាក់ទងបញ្ហាសុវត្ថិភាព និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក Rangsiman បាននិយាយថា គូប្រជែងថៃ ដូចជាប្រទេសវៀតណាម បាននិងកំពុងវិនិយោគយ៉ាងខ្លាំងលើទិសដៅទេសចរ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ប៉ុន្តែការអភិវឌ្ឍន៍ទេសចរណ៍របស់ថៃវិញ គ្មានភាពស៊ីសង្វាក់គ្នា ហើយបន្តពឹងផ្អែកជាចម្បងលើកន្លែងទាក់ទាញដែលមានស្រាប់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


