សេដ្ឋកិច្ច
រោងចក្រ ហុងដា មានសមត្ថភាពផលិតម៉ូតូ ១ ៥០០ គ្រឿងក្នុងរយៈ ពេល ៨ ម៉ោង
រោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ អាចមានសមត្ថភាពផលិតម៉ូតូបានចំនួន ១ ៥០០ គ្រឿងក្នុងមួយវេនដែលមានរយៈពេលត្រឹមតែ ៨ ម៉ោង។
នៅក្នុងដំណើរទស្សនកិច្ចរោងចក្រម៉ូតូ ហុងដា នៅថ្ងៃទី ២៤ ខែមិថុនា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទាំងសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

លោក ហែម វណ្ណឌី បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះគ្រឿងបង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ ខណៈការអភិវឌ្ឍនេះបានលើកមុខមាត់ផលិតផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និងមធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងក្នុងប្រទេសកម្ពុជា ដែល NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ តាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយផលិតផល ហុងដា របស់ខ្លួន។
មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនៅកម្ពុជា។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការមកពីប្រទេសជប៉ុនមានចំនួន ៨១ រោងចក្រ ជាមួយទុនវិនិយោគសរុបជាង ៦៧៤ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍១៤ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម