ព័ត៌មានអន្ដរជាតិ
វៀតណាមទទួលភ្ញៀវទេសចរលើសកម្រិតមុនកូវីដ ក្នុងឆមាសទី១ ដោយកើនដល់ ៨,៨ លាននាក់
វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៨,៨៣២ លាននាក់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកើនឡើង ៥៨,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។

យោងតាមការិយាល័យស្ថិតិទូទៅ ចំនួននេះបង្ហាញថា ភ្ញៀវទេសចរបរទេសចូលទៅវៀតណាម បានកើនលើសកម្រិតមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩ ប្រមាណ ៤,១ ភាគរយ (ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩)។
ក្នុងខែមិថុនា ភ្ញៀវទេសចរអន្តរជាតិចំនួន ១,២ បានមកដល់វៀតណាម ដោយកើនឡើង ២៨,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ប៉ុន្តែទាបជាងកំណើន ៥១ ភាគរយក្នុងខែឧសភា។
ទិន្នន័យដដែលរបស់ការិយាល័យបង្ហាញថា កូរ៉េខាងត្បូងបន្តនាំមុខគេក្នុងចំនួនភ្ញៀវទេសចរទៅវៀតណាម ក្នុងចំនួន២,២៨លាននាក់ ហើយបន្ទាប់មកគឺចិន (១,៨៩លាននាក់)។ ក្រៅពីនេះ ភ្ញៀវទេចរភាគច្រើនមកពីតៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃ។

ការិយាល័យ បានពន្យល់ពីកំណើននេះ ដោយលើកឡើងថា៖ «គោលនយោបាយទិដ្ឋាការអំណោយផល និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍តាមតំបន់នានាទូទាំងប្រទេស បានទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើន បើធៀបនឹងចំនួនឆ្នាំមុន»។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានពី ១៧ ទៅ ១៨ លាននាក់ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងគោលដៅ ១២,៦ លាននាក់ក្នុងឆ្នាំ ២០២៣។
គេមើលឃើញថា កន្លងមក រដ្ឋាភិបាលវៀតណាមបានប្រឹងប្រែងការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដោយរួមមានទាំងការរៀបចំកម្មវិធីផ្សេងៗក្នុងបណ្ដាប្រទេសអឺរ៉ុបដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូងជាដើម៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២៤ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា