Connect with us

កីឡា

ក្រុម​កីឡា​រាំ​ កំពុង​ប្រកួត​យ៉ាងសកម្ម​នៅ​វៀតណាម​ ខណៈ​ពេល​នេះ​ឈ្នះ​មេដាយ​សំរឹទ្ធ​៣គ្រឿង​ហើយ​

បានផុស

នៅ

ក្រុម​កីឡាករ​ កីឡា​ការិនី​រាំ​របស់​កម្ពុជា​ កំពុង​ប្រកួត​យ៉ាង​សកម្ម​នៅ​ឯ​ប្រទេស​វៀតណា​ក្នុង​ព្រឹត្តិការណ៍​ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ជា​មួយ​បណ្ដា​ប្រទេស​សរុប​ ៣៧​ ខណៈ​ពេល​នេះ​កម្ពុជា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ៣គ្រឿង​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកម្ពុជាពេលបំពាក់មេដាយ

លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ក្រុម​កីឡាករ​ កីឡា​ការិនី​ កំពុង​ប្រកួត​យ៉ាង​សកម្ម​នៅ​ទីនោះ​រហូត​ដល់​ម៉ោង​ ៨-៩ ​យប់​ឯណោះទើប​ចប់។​ ដោយ​សារ​តែ​មាន​ការ​​ចូលរួម​ច្រើន​រហូត​ដល់​ ៣៧​ប្រទេស​ ខណៈ​កីឡាករ​ កីឡា​ការិនី​មាន​រហូត​ដល់​ ៣០០០​នាក់​ ដូច្នេះ​ការ​ប្រកួត​ប្រជែង​មាន​ការ​លំបាក​ និង​កម្រិត​ខ្ពស់​ខ្លាំង។​

ក្រុមកម្ពុជាពេលបំពាក់មេដាយ

យ៉ាងណា​ក្រុម​កម្ពុជា​ក៏​បាន​ខំប្រឹង​ប្រែង​ខ្លាំង​មែនទែន​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ។​ គិត​មក​ដល់​ពេល​នេះ​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ៣គ្រឿង​ហើយ​ និង​កំពុង​ប្រកួត​បន្ត​ទៀត​រហូត​ដល់​យប់​ថ្ងៃ​ទី១៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ទើប​បញ្ចប់។​

ទិដ្ឋភាពកីឡារាំ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួមការ​ប្រកួត​ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។​ ការ​ប្រកួត​នេះ​ចាប់ពីថ្ងៃទី​ ៨ ដល់​ ១៣ ខែកក្កដា ឆ្នាំ២០២៥។​ ប្រទេស​ចូលរួម​សរុប​ ៣៧​ និង​មាន​កីឡាករ​ កីឡា​ការិនិ​សរុប​ ៣០០០​នាក់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម