Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​ក្មេង​១០​នាក់ ដែល​តម្រង់​ជួរ​នៅ​មុខ​ពេទ្យតំបន់​ហ្គាហ្សា ព្រោះ​​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល

បានផុស

នៅ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បាន​កំណត់​គោលដៅ​នៅ​ខាង​ក្រៅ​គ្លីនិក​វេជ្ជសាស្ត្រ​មួយ​កន្លែង ដែលដំណើរការដោយ​អង្គការ​ Project HOPE នៅ​ចំ​កណ្តាល​តំបន់​ហ្គាហ្សា ដោយបានសម្លាប់​កុមារ​យ៉ាងហោចណាស់ ១០​នាក់ និង​មនុស្សពេញវ័យ ៦​នាក់ ដែលកំពុងរង់ចាំ​ទទួល​យក​អាហារបំប៉ន និងការព្យាបាល។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី និង CCTV បង្ហាញថា កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា មីស៊ីល​​របស់​អ៊ីស្រាអែល​​ទំនង​ជា​មាន​បំណង​​​វាយប្រហារ​​មនុស្ស​មួយ​ក្រុម ​ដែលនៅក្បែរ​នោះ ប៉ុន្តែគ្រាប់ផ្លោងពីការបំផ្ទុះ​ បានខ្ទាត​ចំ​ក្រុម​មនុស្សដែល​ឈរ​តម្រង់ជួរនៅមុខគ្លីនិក​របស់អង្គការ Project HOPE។

Project HOPE បានថ្កោលទោសការវាយ​ប្រហារ​នេះថាជា ការបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ហើយ​បានផ្អាកប្រតិបត្តិការ​​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ទីនោះ។

យោធាអ៊ីស្រាអែលបាននិយាយថា គោលដៅដែលបានគ្រោងទុក គឺក្រុមសកម្មប្រយុទ្ធហាម៉ាសដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ ហើយបានសម្តែងការសោកស្តាយចំពោះ​​​មនុស្ស​ដែល​មិន​ពាក់ព័ន្ធ។ ពួក​គេ​បាន​បន្ថែម​ថា ឧប្បត្តិហេតុ​នេះ​កំពុង​ត្រូវ​បាន​​ត្រួត​ពិនិត្យ។

ទោះ​កំពុងមាន​ការ​ចរចា​លើ​បទ​ឈប់​បាញ់​ជា​ថ្មី​ក្នុង​ប្រទេស​កាតា ក៏​អ៊ីស្រាអែលនៅតែបន្ត​បើក​​ការវាយប្រហារតាមអាកាស​​ឥត​ឈប់​ឈរ​ទៅ​លើ​តំបន់ហ្គាហ្សា​ដដែល ដោយ​​បង្ក​ឲ្យ​ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាត់បង់​ជីវិត។ កាតា ដែល​ជា​អ្នក​សម្របសម្រួល​កិច្ច​ចរចា បាន​លើក​ឡើង​ថា ខ្លួន​អាច​ត្រូវការពេលវេលាបន្ថែម​ទៀត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសារនៅតែមានឧបសគ្គធំៗ។

កន្លង​មក អ៊ីស្រាអែលចង់រក្សាប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ ខណៈក្រុមហាម៉ាស​ឯណោះ​វិញ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដកកងកម្លាំងទាំងអស់ចេញ​ពី​ហ្គាហ្សា៕

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ រំពឹង​ថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចនឹងត្រូវបានបញ្ចប់ក្នុង​ពេល​២-៣ថ្ងៃ​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម