Connect with us

ព័ត៌មានអន្ដរជាតិ

តើហេតុអ្វីបានជាអាមេរិក បន្តចាត់ទុកវៀតណាមជាប្រទេសមានសេដ្ឋកិច្ចក្រៅទីផ្សារ?

បានផុស

នៅ

កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​​អាមេរិក​ បាន​ប្រកាស​ថា​ អាមេរិក​នឹង​បន្តចាត់​ទុក​វៀតណាម​ថា​ជា​ប្រទេស​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ទីផ្សារ​។

អ្នក​វិភាគ​និយាយ​ថា​ ការ​ប្រកាសនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ​ខណៈ​​ទំនាក់​ទំនង​ពាណិជ្ជកម្ម​វៀតណាម​-អាមេរិក​ ​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​ក្រោយ​ពេល​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ជា​​ «ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​» ក្នុង​បរិបទ​ដែល​វៀតណាម​ជា​សម្ព័ន្ធ​មិត្តដ៏​សំខាន់​​របស់​ក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ទប់​ទល់​នឹងកំណើន​​ឥទ្ធិពល​ចិន​​ក្នុង​តំបន់​។ ​ភាព​ដ៏​ស្មុគស្មាញនៃផលប្រយោជន៍ក្នុងស្រុក ទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ក៏​​ជា​កត្តា​សំខាន់​ៗជំរុញ​​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ចុង​ក្រោយផង​ដែរ​​។

បើ​តាម​ក្រសួងពាណិជ្ជកម្មអាមេរិក ​ការ​សម្រេច​ចិត្ត​បដិសេធ​សំណើរ​របស់​វៀតណាម​ ដែល​សុំ​ងារ​ជា​ «ប្រទេស​មាន​សេដ្ឋកិច្ច​ទីផ្សារ​» ធ្វើ​ឡើង​ដោយ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​វៀតណាម​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​សេដ្ឋកិច្ចរបស់​ប្រទេស​​ ដែល​ខុស​ពី​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​ «ទោះបីជាមានការកែទម្រង់សំខាន់ៗរបស់វៀតណាមក្នុងរយៈពេល ២០ ឆ្នាំកន្លងមកក៏ដោយ»។ ​

​វៀតណាមថា ត្រូវ​បាន​ចាត់ជាប្រទេស​មាន​សេដ្ឋកិច្ចក្រៅ​ទីផ្សារ​ ចាប់តាំងពីឆ្នាំ ២០០២ ​​ក្រោម​ច្បាប់​ស្ដី​ពី​ការយក​ពន្ធ​​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​របស់​អាមេរិក​។ ក្រសួង​ពាណិជ្ជកម្ម​​​អាមេរិក​ បាន​​លើក​ឡើង​ថា​​​ ការ​សម្រេច​បន្ត​ងារ​របស់​វៀតណាម​ បាន​​ធ្វើ​ឡើង​ដោយផ្អែក​តាម​ការវាយតម្លៃយ៉ាងម៉ត់ចត់នៃមតិយោបល់​ពី​ក្រុម​ឧស្សាហកម្មក្នុងស្រុករបស់​អាមេរិក និងរដ្ឋាភិបាលវៀតណាម​ផ្ទាល់​។​

ការ​វាយ​តម្លៃ​របស់​ក្រសួងអស់​រយៈ​ពេល​​១​ឆ្នាំ​ ​​បាន​រក​​ឃើញ​ថា​ រដ្ឋាភិបាល​វៀតណាមបាន​​បន្ត​​អន្តរាគមន៍​​លើ​កិច្ច​ការ​សេដ្ឋកិច្ច​ដូច​ជា​ការ​កំណត់​តម្លៃ​ និងលុយ​ដុង​, ធនគារ​កណ្ដាល​របស់​ប្រទេស​គ្មាន​ឯករាជ្យ​ភាព, ​សហគ្រាស​រដ្ឋ​នៅ​តែ​ដើរ​តួសំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស,​ បញ្ហា​ពាក់​ព័ន្ធ​សិទ្ធិ​​សេរី​ផ្នែកកម្លាំង​ពលកម្ម,​ ការរឹត​ត្បឹត​ហួសហេតុលើការវិនិយោគបរទេស និងការ​បង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសរបស់​រដ្ឋាភិបាល​, ការ​គ្រប់​គ្រង​លើ​ធន​ធាន​​របស់​រដ្ឋាភិបាល​ ដូចជាមធ្យោបាយ​ផលិតកម្ម​ និង​​ដីធ្លី, ការ​រីក​រាល​ដាល​នៃ​អំពើ​ពុករលួយជាន់​ខ្ពស់​ និង​កង្វះឯករាជ្យភាពរបស់តុលាការ​ជាដើម​។

ផ្អែកលើកត្តាទាំងនេះ ​ក្រសួងបាន​​កំណត់ថា ​រដ្ឋាភិបាលវៀតណាម​​នៅ​តែ​បន្ត​លើ​ដំណើរ​ការ​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​ ដោយ​​បង្ខូចតម្លៃ​ផលិត​ និង​តម្លៃ​ផលិតផល​របស់វៀតណាម ​​​ហើយ​​​រារាំងប្រទេសនេះ​​ពី​ការ​ប្រកាន់​យក​នូវ​គោលការណ៍ទីផ្សារសេរី។ ការ​បន្ត​ជាប់​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ក្រៅ​ទីផ្សារ​ មាន​ន័យ​ថា​ ទំនិញ​នាំ​ចូល​ពី​វៀតណាម​នៅ​តែ​ជាប់​​វិធានការ​​គណនា​ពន្ធ​ប្រឆាំងនឹង​ការ​លក់​បង្ខូច​តម្លៃ​។ ​

គួរ​​បញ្ជាក់​ថា​ វៀតណាម​បាន​ដាក់​សំណើ​កែ​ចំណាត់ងារ​​របស់​ខ្លួន​ កាល​ពី​ខែ​​កញ្ញាឆ្នាំមុន ចំពេល​ដែល​សហរដ្ឋ​អាមេរិក​ និងវៀតណាម កំពុង​ពង្រឹង​ទំនាក់​ទំនងជាមួយ​គ្នា​។ សំណើនេះ​ ធ្វើឡើងនៅខែ​តែ​មួយ​ដែលប្រធានាធិបតីអាមេរិក​ លោក​ ចូ បៃដិន​ ​បានធ្វើទស្សនកិច្ចនៅវៀតណាម ​ហើយ​បាន​លើក​ឈ្មោះ​ទំនាក់​ទំនង​ទ្វេរភាគី​ទៅ​ជា​ «ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ»​។

ជា​​ផ្នែក​មួយ​ដើម្បី​បង្ហាញ​សហរដ្ឋ​​អាមេរិក​ពី​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ទីផ្សារ​សេរី​របស់​ខ្លួន​ វៀតណាម​​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយសហរដ្ឋអាមេរិក ​ខណៈ​អាមេរិក​​ក៏​បាន​ដក​វៀតណាម​ចេញពីបញ្ជីត្រួតពិនិត្យ​​ «យុទ្ធសាស្រ្ត​រូបិយប័ណ្ណមិន​ស្មើ​ភាព​»។

ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេច​មិន​សម​តាម​បំណង​ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម​ បាន​​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​វៀតណាមសោកស្តាយ ដែលទោះបី​មានការកែលម្អជាវិជ្ជមាន​ច្រើន​ក្នុងសេដ្ឋកិច្ច​វៀតណាម​នាពេលថ្មីៗនេះក៏ដោយ ក៏ក្រសួងពាណិជ្ជកម្ម​អាមេរិក នៅតែមិនទទួលស្គាល់វៀតណាមថា​ជាប្រទេសសេដ្ឋកិច្ចទីផ្សារ»។ ​

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចាត់​ប្រទេស​ចំនួន ១២ ផ្សេងទៀត រួមទាំង​ចិន រុស្ស៊ី និងកូរ៉េខាងជើង ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ក្រៅ​ទីផ្សារ​។ ​សម្រាប់​​វៀតណាម ការ​ដក​ងារ​នេះ​ចេញ​​គឺជា​អាទិភាព​មួយ ជាពិសេស​នៅ​ពេល​ដែល​​ប្រទេស​នេះ​បន្ត​រីកចម្រើន​ក្លាយ​​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់។ ងារ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ក្រៅ​ទីផ្សារ​ ​បង្ក​ភាពស្មុគស្មាញដល់ទំនាក់ទំនងពាណិជ្ជកម្មដោយការរក្សាពន្ធខ្ពស់ និងបង្កើត​របាំងពាណិជ្ជកម្មតឹងរ៉ឹងលើទំនិញវៀតណាម ពេល​ចូលទៅ​ទីផ្សារអាមេរិក។​

អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ គឺ​ជា​​ការ​ជួយ​ដល់​​​ឧស្សាហកម្ម​​​​ក្នុង​ស្រុក​អាមេរិក​ ​ដោយ​វា​នឹង​បន្ត​​វិធានការ​​ទប់​ទល់លំហូរ​​ផលិតផលវៀតណាម​ដូច​ទឹក​បាក់​ទំនប់​ចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក។​ ​គេ​មើល​ឃើញ​ថា​ ​ការ​នាំ​ចេញ​របស់​វៀតណាមទៅ​អាមេរិក​ បាន​​ហក់​ឡើង​ខ្ពស់​ជាបន្តបន្ទាប់​ ដោយ​កើន​ពី ២៣,៨៧ ប៊ីលាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៣ ដល់ជិត​ ១១០ ប៊ីលាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២២។ ទោះ​បី​តួលេខ​នេះ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រហែល​ ៩៧ ប៊ីលាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុនក៏ដោយ​​ អាមេរិក​នៅតែ​ជា​ទីផ្សារ​នាំ​ចេញដ៏​បំផុត​សម្រាប់​វៀតណាម​ ខណៈ​ការ​នាំ​ចេញ​ទៅ​អាមេរិក​រំពឹង​ថា​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​នេះ​។

​ក្រុម​ឧស្សាហកម្ម​អាមេរិក​ លើក​ឡើង​ថា​ ចំណាត់​ថ្នាក់​​សេដ្ឋកិច្ច​ក្រៅ​ទីផ្សារ​សម្រាប់​វៀតណាម​ គឺ​ជា​ឧបករណ៍​ដើម្បី​ទប់​ស្កាត់កំណើន​នៃ​ការ​នាំ​ចូល​ពី​ប្រទេស​នេះ​​​ ដូច​ជា​តាម​រយៈ​ការ​ប្រើ​គោលនយោបាយ​ពាណិជ្ជកម្មផ្សេង​ៗ​​ ​រួម​មានទាំង​​​ការ​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​​របស់ទំនិញ​​វៀតណាម​ ដែល​ជា​ការ​អនុវត្ត​ទីផ្សារ​មិន​ស្មើ​ភាព​គ្នា​​ ​ជាដើម​។

ជាងនេះទៅទៀត អ្នក​វិភាគ​មើល​ឃើញ​ផង​ដែរ​ថា​ វៀតណាមបានក្លាយទៅជា​ទិស​ដៅ​សម្រាប់​ក្រុមហ៊ុនអន្តរជាតិ​​ផ្សេង​ៗ ដែល​ចង់​ធ្វើ​ពិពិធកម្ម​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ ​ក្រោម​​យុទ្ធសាស្រ្ត​ «ចិន​បូក​មួយ​» ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​ពីសង្រ្គាម​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​។ ក្រុ​មហ៊៊ុន​ចិន​ ក៏​ងាក​ទៅ​វៀតណាម​ក្នុង​ជំហាន​ដូច​គ្នា​ ដើម្បី​គេច​ពី​គោលនយោបាយ​តម្លើង​ពន្ធ និង​វិធានការ​ប្រឆាំង​ទំនិញ​ចិន​ផ្សេង​ៗ​ទៀត​របស់​សហរដ្ឋ​អាមេរិកនា​ពេល​បច្ចុប្បន្ន​​។ ​

ប្រសិន​បើ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ចាត់​ទុក​វៀត​ណាម​ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទីផ្សារ​ នោះ​បណ្ដា​​ក្រុមហ៊ុនចិនអាច​នឹង​បង្កើន​ការ​ដាក់ទីតាំង​ និងជំរុញ​ផលិតកម្ម​​​នៅ​វៀតណាម​ ​ដើម្បី​​នាំ​ចេញ​ផលិតផលរបស់​​ខ្លួន​ទៅ​​កាន់ទីផ្សារសហរដ្ឋ​អាមេរិកឱ្យ​កាន់​តែ​ច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យ ប្តឹងអភិបាលស្រុកត្បែងមានជ័យ ទៅស្ថាប័នជាច្រើនដើម្បីរកយុត្តិធម៌ ករណីប៉ុនប៉ងចាប់រំលោភ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឆ្មក់បង្ក្រាបទីតាំងបទល្មើសអនឡាយមួយកន្លែង ឃាត់ជនសង្ស័យ២៧១នាក់ ស្រី៤៥នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាត់ការលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលដោះលែងឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន

សន្តិសុខសង្គម១ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាពខេត្តក្រចេះ បង្ក្រាបការឆបោកតាមអនឡាញ ឃាត់ខ្លួនជនបរទេស សរុប៣១២នាក់ 

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

បច្ចេកវិទ្យា១៣ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម