Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ វៀតណាម​​រៀប​ចំពិធីបុណ្យផ្លែឈើដំបូងនៅ​ចិន​

បានផុស

នៅ

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​វៀតណាម​លើ​ទីផ្សារ​ចិន​ វៀតណាម​នឹង​រៀប​ចំ​ពិធីបុណ្យផ្លែឈើ​វៀតណាមជាលើក​ដំបូង​​នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០​ ខែកញ្ញា ខាង​មុខ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) នឹងសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន​បទ​វៀតណាម​​ ដើម្បីរៀបចំពិធីបុណ្យនេះ​ ​ដោយមានជំនួយពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន សមាគមន៍បន្លែ និងផ្លែឈើវៀតណាម និងដៃគូចិនផ្សេង​ៗ។

ពិធីបុណ្យនេះ នឹងក្លាយជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ​របស់​វៀតណាម​នៅ​លើ​ទីផ្សារប្រទេស​ចិន ដោយដាក់​ជូននូវផ្លែឈើស្រស់ បន្លែ រួមជាមួយនឹងផលិតផលកែច្នៃដែលនាំចូលជាផ្លូវការក្នុងប្រទេសចិន។ MoIT បាននិយាយថា គោលបំណងនៃពិធីបុណ្យ​​ក្រុង​ប៉េកាំង​គឺដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងកេរ្តិ៍ឈ្មោះ​នៃផ្លែឈើត្រូពិចដែលមានរសជាតិឆ្ងាញ់ និងជីវជាតិរបស់វៀតណាម ទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមរបស់សហគ្រាសចិន និងអន្តរជាតិជាច្រើន។

ស្ថិតិបង្ហាញថា តម្លៃនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម បាន​ឈានដល់ ៣,៣៣ ​ប៊ីលានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដោយ​កើនឡើង ២៤,៣ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ក្នុងនោះ ចំណូលនៃការនាំចេញបន្លែ និងផ្លែឈើវៀតណាមទៅកាន់ប្រទេសចិន បានឈានដល់ ២,១ ប៊ីលានដុល្លារ ស្មើនឹង ៦៤ ភាគរយនៃទំហំនាំចេញសរុប។

ទោះបីជាយ៉ាងណាក៏ដោយ នាពេលកន្លងមក ផ្លែឈើរបស់វៀតណាមភាគច្រើនត្រូវបាននាំចេញតាមរយៈពាណិជ្ជកម្មតាមព្រំដែន ពាណិជ្ជកម្មក្រៅផ្លូវការ និងដោយផ្ទាល់ទៅកាន់ខេត្តភាគខាងត្បូងនៃប្រទេសចិនជាប់ព្រំដែនវៀតណាមដូចជាខេត្ត​ចិន​ Guangxi និង Yunnan ជាដើម។ MoIT បាននិយាយថា ដើម្បីអភិវឌ្ឍការនាំចេញប្រកបដោយនិរន្តរភាព និងទទួលបានតម្លៃកាន់តែខ្ពស់ ខណៈ​ផ្សារភ្ជាប់​ទីផ្សារចិនកាន់តែស៊ីជម្រៅ ការនាំចេញផ្លែឈើរបស់វៀតណាមចាំបាច់ត្រូវផ្លាស់ប្តូរទៅកាន់បណ្តាញផ្លូវការ និងបង្កើនការផ្សព្វផ្សាយម៉ាកយីហោ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម