Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​គ្រោង​សង់ស្ថានីយអ្នកដំណើរខ្នាតយក្ស នៅ​អាកាសយានដ្ឋាន​Changi ដើម​ឆ្នាំ​ក្រោយ​

បានផុស

នៅ

សារព័ត៌មាន Straits Times បាន​រាយការណ៍​កាល​ពី​សប្ដាហ៍​មុន​ ដោយ​ស្រង់​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី Lawrence Wong ដែល​បាន​ឱ្យ​ដឹង​ថា​​ សិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយអ្នក​ដំណើរ​ថ្មីខ្នាត​យក្ស​មួយ​នៅអាកាសយានដ្ឋានអន្តរជាតិ​ Changi ​ក្នុងឆមាសទី១ ដើមឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សាង​សង់​ស្ថានីយ​ទី​៥ (T5) ​នេះ​ ​មាន​​គោលបំណង​លើកកម្ពស់​សមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំរបស់ មជ្ឈមណ្ឌលអាកាសចរណ៍សិង្ហបុរី​ ដោយ​អាច​សម្រួល​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ ៥០ លាន​នាក់​បន្ថែម​ទៀត​ នៅ​ពេល​វា​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ២០៣០​ ដោយ​តភ្ជាប់​ទីក្រុង​ជាង​ ២០០ ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ Wong។ បច្ចុប្បន្ន​ ព្រលាន​ ​Changi មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ប្រមាណ​ ៩០ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ និង​តភ្ជាប់​ទីក្រុង​ជិត ១៥០ ទូទាំង​ពិភព​លោក​។ ​

លោក Wong បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ទាន​អាហារពេលល្ងាចកាលពីថ្ងៃសុក្រ ដើម្បី​ប្រារព្ធខួបលើកទី ៤០ នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេះថា៖ «យើងនឹងចាប់ផ្តើមសាងសង់ T5 នៅឆមាសទី១​ឆ្នាំក្រោយ។ ប្រទេស​ខ្លះ​បាន​ប្រកាស​ពី​ផែនការ​សាង​សង់​ព្រលានយន្តហោះធំដែលអាចផ្ទុកអ្នកដំណើរបានច្រើនជាង ១០០ លាននាក់ក្នុង១ឆ្នាំ។ ដូច្នេះ​​ពួក​គេ​នឹង​បង្រួម​គម្លាត​ជាមួយ​សិង្ហបុរី​។ យើង​មិន​អាច​ឈប់​ត្រឹម​នេះ​បាន​ទេ»។

ការ​​ថ្លែង​យ៉ាង​ដូច្នេះ​របស់​លោក​ Wong ធ្វើ​ឡើង​ខណៈ​ទីក្រុងរបស់​ប្រទេស​​ផ្សេងទៀត​ក្នុង​តំបន់ ​​​កំពុង​ស្វះ​ស្វែង​បង្កើន​សមត្ថភាព​អាកាស​យានដ្ឋាន​របស់​ខ្លួន​ដើម្បី​ទាញ​យក​​ចំណែក​ទីផ្សារអាកាសចរណ៍​​ពិភពលោក​ដែល​កំពុង​កើនឡើង។ ​​ចរាចរណ៍អ្នកដំណើរសកល​រំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៤២ ដល់ជិត ២០ ប៊ីលាននាក់។ នេះបើយោងតាមក្រុមហ៊ុន Airports Council International ដែលមានមូលដ្ឋាននៅទីក្រុង Montreal នៃ​ប្រទេស​កាណាដា។

វៀតណាមកំពុងសាងសង់អាកាសយានដ្ឋានថ្មីមួយជិតទីក្រុងហូជីមិញ ​ដើម្បីបម្រើអ្នកដំណើរជាង ១០០ លាននាក់ ខណៈ​ក្រុង​ហុងកុងកំពុងចំណាយប្រាក់ជាង ១៨ ប៊ីលានដុល្លារ ដើម្បីពង្រីកមជ្ឈមណ្ឌលអន្តរជាតិរបស់ខ្លួន។ យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវអាកាសចរណ៍ CAPA ​តំបន់អាស៊ីប៉ាស៊ីហ្វិក​រួម​ចំណែក​ប្រមាណ​ ៦០ ភាគរយ​ នៃគម្រោងព្រលានយន្តហោះថ្មីទាំងអស់​លើពិភពលោក។

ងាក​ទៅមើល​សិង្ហបុរី​វិញ​ ​សម្រាប់​គម្រោង​ T5 ត្រូវបានប្រកាសជាលើកដំបូងជាង១ទសវត្សរ៍មុន ប៉ុន្តែ​វា​ត្រូវបានផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារ​វិបត្តិកូវីដ១៩។ អាកាសយានដ្ឋាន Changi គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅអាស៊ីអាគ្នេយ៍ ដែល​គ្រប​ដណ្ដប់​អ្នកដំណើរជិត ៦០ លាននាក់កាលពីឆ្នាំមុន ពេល​ការធ្វើដំណើរអន្តរជាតិបានងើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩ ។ ​លោក​ Wong បាននិយាយថា ក្នុងឆមាសទី១​នៃឆ្នាំនេះ ចរាចរណ៍អ្នកដំណើរនៅព្រលាន​ Changi បាន​ឈាន​ជិតដល់ ១០០ ភាគរយ​ នៃ​កម្រិតមុនវិបត្តិ​កូវីដ១៩​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម