ព័ត៌មានអន្ដរជាតិ
សិង្ហបុរីស៊ើបអង្កេតមនុស្សជាង ៣០០ នាក់ ក្នុងករណីបោកប្រាស់ ១២,៨ លានដុល្លារ
ប៉ូលិសសិង្ហបុរី កំពុងធ្វើការស៊ើបអង្កេតមនុស្សចំនួន ៣០៥ នាក់ ជុំវិញការចោទប្រកាន់ក្នុងករណីបោកប្រាស់ជនរងគ្រោះយកប្រាក់ជាង ១២,៨ លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Strait Times។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុន ប៉ូលិសសិង្ហបុរីបាននិយាយថា បុរសចំនួន ២២៣ នាក់ និងស្រ្តី ៨២ នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ៧៩ ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ចំពោះការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាង ១ ៥០០ ករណី ក្នុងនាមជាអ្នកបោកប្រាស់ ឬបណ្ដាញកាន់លុយដែលបានមកពីការឆបោក។
បើតាម Strait Times គម្រោងនៃការបោកប្រាស់ ដែលរងការចោទប្រកាន់រួមមាន ការវិនិយោគ ពាណិជ្ជកម្មអេឡិចត្រូនិក ការងារ ការក្លែងបន្លំជាមិត្តភ័ក្តិ «អ្នកទិញក្លែងក្លាយ» និងការបោកប្រាស់ដោយប្រើការលួមលោមស្នេហាតាមអ៊ិនធឺណិត។ ជនសង្ស័យកំពុងរងការស៊ើបអង្កេតពីបទឆបោក លាងលុយ និងផ្តល់សេវាទូទាត់ប្រាក់ដោយគ្មានអាជ្ញាប័ណ្ណ។

អ្នកដែលរកឃើញថាមានជាប់ពិរុទ្ធពីបទឆបោក អាចត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ ខណៈដែលបទល្មើសនៃការលាងលុយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៥០០ ០០០ ដុល្លារ ឬទាំង២។ ប្រសិនបើរងការផ្តន្ទាទោសពីបទអនុវត្តសេវាកម្មទូទាត់ពាណិជ្ជកម្មដោយគ្មានអាជ្ញាប័ណ្ណ ជនសង្ស័យអាចត្រូវផាកពិន័យរហូតដល់ ១២៥ ០០០ ដុល្លារអាមេរិក ជាប់គុករហូតដល់ ៣ ឆ្នាំ ឬទាំង២។
គេមើលឃើញថា ការបោកប្រាស់នៅប្រទេសសិង្ហបុរីកំពុងកើនឡើង ដោយស្ថិតិឆបោកពាក់កណ្តាលឆ្នាំ និងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតរបស់ប៉ូលិសសិង្ហបុរី ដែលចេញផ្សាយនៅថ្ងៃទី ២២ ខែសីហា បានបង្ហាញថា ចំនួនករណីក្នុងឆមាសទី១នៃឆ្នាំ ២០២៤ បានកើនឡើង ១៦,៣ ភាគរយ ដល់ ២៦ ៥៨៧ ករណី ដែលជាកំណត់ត្រាខ្ពស់ថ្មី។ ជនរងគ្រោះក្នុងឆ្នាំ ២០២៤ បានបាត់បង់សរុបជាទឹកប្រាក់ច្រើនជាង ៣៨៥,៦ លានដុល្លារ កើនឡើង ២៤,៦ ភាគរយ ធៀបនឹងការបាត់បង់ ៣០៩,៤ លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


