ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ផលិតកម្មថៃនឹងធ្លាក់ចុះ ១ ភាគរយ ដោយសារបញ្ហាសេដ្ឋកិច្ច និងគ្រោះទឹកជំនន់
ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃ (OIE) បានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មរោងចក្រ (MPI) របស់ប្រទេសថៃ រំពឹងថានឹងធ្លាក់ចុះ ១ ភាគរយ នៅឆ្នាំ ២០២៤ នេះ ដោយសារតែបញ្ហាសេដ្ឋកិច្ចផ្សេងៗគ្នា និងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលថៃកំពុងជួបប្រទះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលថ្ងៃសុក្រសប្ដាហ៍មុន។

អគ្គនាយក OIE លោក Warawan Chitaroon បានបង្ហាញថា លទ្ធផលដែលអាចល្អបំផុតសម្រាប់កំណើន MPI គឺវានឹងបន្តខ្សោយ។ កាលពីមុន ការិយាល័យបានកែសម្រួលការព្យាករណ៍កំណើន MPI របស់ខ្លួនពីចន្លោះពី ២-៣ ភាគរយ ទៅ 0-១ ភាគរយ ប៉ុន្តែកាលពីសប្ដាហ៍មុន បានបន្តកែសម្រួលការព្យាករនេះជាអវិជ្ជមាន ដល់ -១ ដល់ 0 ភាគរយ។
ចន្លោះពីខែមករា ដល់ខែសីហា ថៃបានកត់ត្រាពីកំណើន MPI ក្នុងរង្វង់ ១,៥៥ ភាគរយ ជាមួយនឹងអត្រាសមត្ថភាពផលិតកម្មប្រមាណ ៥៨,៩ ភាគរយ។ យ៉ាងណាមិញ ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បានរួមចំណែកដល់ការធ្លាក់ចុះនៃ MPI រហូតដល់ ១,៩១ ភាគរយ ក្នុងខែសីហា។

ទឹកជំនន់បានរំខានដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មតាមព្រំដែន បណ្តាលឱ្យរោងចក្រមួយចំនួនផ្អាកដំណើរការ។ លោក Warawan បាននិយាយថា តំបន់ទេសចរណ៍នៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ក៏ត្រូវបានបិទផងដែរ ក្រោមហេតុផលសុវត្ថិភាព។ លោកបន្តថា៖ «ប្រសិនបើការស្ទុះងើបឡើងវិញនៃតំបន់លិចទឹកមានភាពយឺតយ៉ាវ អំណាចទិញរបស់អ្នកប្រើប្រាស់ និងអ្នកផលិតក្នុងតំបន់ដែលរងផលប៉ះពាល់ នឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង»។
ជាមួយគ្នានេះ ការធ្លាក់ចុះនៃការលក់រថយន្តក្នុងស្រុក ក៏បានប៉ះពាល់ដល់ MPI នៅខែសីហាផងដែរ។ ផលិតកម្មរថយន្តបានធ្លាក់ចុះ ១៨,៤ ភាគរយ ក្នុងអត្រាប្រចាំខែ ដោយសារលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចំពោះការផ្តល់ប្រាក់កម្ចីរថយន្តចំពេលមានបំណុលគ្រួសារខ្ពស់៕
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


