Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យផលិតកម្ម​វៀតណាម​ស្ទុះ​ងើប​ឡើងវិញ ក្រោយ​ធ្លាក់ចុះ​ដោយទីហ្វុងយ៉ាកជី

បានផុស

នៅ

វិស័យផលិតកម្មរបស់​ប្រទេស​វៀតណាមនៅ​ក្នុងខែតុលា បាន​ស្ទុះ​ងើប​ឡើង​វិញ​ ក្រោយ​ធ្លាក់ចុះ​ដោយសារ​តែ​ព្យុះទីហ្វុងយ៉ាកជី ដែល​បាន​វាយ​ប្រហារភាគ​ខាង​ជើង​ប្រទេស​នេះ​នៅ​ដើម​ខែ​កញ្ញា​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាម​​បាន​កត់ត្រា​ពី​កំណើន​ជាថ្មីទាំងទិន្នផល និងការបញ្ជាទិញថ្មី។ ទិន្នន័យស្ដី​ពីសន្ទស្សន៍អ្នកគ្រប់គ្រងការ​បញ្ជា​ទិញ​ (PMI) របស់​ក្រុមហ៊ុនស្រាវជ្រាវ​ទីផ្សារ​​ S&P Global ​បាន​បង្ហាញ​ថា​ PMI របស់​វៀតណាម​ បាន​កើន​ដល់​ ៥១,២ ពិន្ទុ នៅខែ​តុលា ដោយ​កើន​ឡើង​ពី​ ៤៧,៣ ពិន្ទុ នៅ​ខែកញ្ញា​។ ​

ក្រុមហ៊ុន S&P Global បាន​និយាយ​ថា​ លក្ខខណ្ឌអាជីវកម្មវៀតណាម​មាន​ភាព​រឹង​មាំ​ក្នុង​រយៈពេល​៧ខែ​ចុងក្រោយ​ លើក​លែង​តែ​ខែ​កញ្ញា​ ប៉ុន្តែ​ភាព​ប្រសើរ​ឡើង​នៅ​ខែ​តុលា ក៏នៅ​មាន​កម្រិត​ផង​ដែរ​។ ​

ទាំងផលិតកម្ម និងការបញ្ជាទិញថ្មីក្នុងវិស័យ​ផលិតកម្ម​ បានវិលមករកកំណើនវិញ ​ក្នុង​ដំណើរ​​ស្ទុះ​ងើប​ចេញ​ពី​ផលប៉ះពាល់​ដោយ​ព្យុះ​យ៉ាកជី​។ ប៉ុន្តែ​មិន​រឹង​មាំ​ដូច​នៅ​ប៉ុន្មាន​ខែ​មុន​ពេល​ព្យុះ​វាយ​ប្រហារ​នោះ​ទេ​ ដោយសារ​តែ​ការ​រំខាន​លើ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ក្រោយ​ព្យុះ​ និង​ទឹក​ជំនន់​ដែល​ពាក់​ព័ន្ធ​ក្រោយ​មក​ទៀត​។ ​​​

S&P Global បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​វៀតណាម​រំពឹង​ថា​នឹងមាន​កំណើន​នៃផលិតកម្ម​ក្នុងរយៈពេល​ប៉ុន្មានខែខាងមុខ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម