សេដ្ឋកិច្ច
ការនាំចេញពី RGPPSEZ នឹងមានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (RGPPSEZ) បានឱ្យដឹងថាការនាំចេញពីបណ្តារោងចក្រ និងសហគ្រាសនានាដែលបានបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅឆ្នាំនេះនឹងសម្រេចបានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់ RGPPSEZ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបង្ហាញអំពីរយៈពេលមួយទសវត្សរ៍នៃការផ្លាស់ប្តូរតំបន់ជាយក្រុងភ្នំពេញនោះថា បើក្រឡេកមកមើលរូបថតពីលើអាកាសនៃតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ កាលពី ១០ ឆ្នាំមុន និងឥឡូវនេះ គឺក្រុមហ៊ុនមានអារម្មណ៍ថាមានមោទនភាពជាខ្លាំងក្នុងនាមជាអ្នកអភិវឌ្ឍន៍តំបន់នេះ។ អស់រយៈពេលជាយូរណាស់មកហើយ តំបន់នេះមានសកម្មភាពសេដ្ឋកិច្ចតិចតួច និងចំនួនប្រជាជនតិចតួចបំផុត រហូតដល់យើងចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ ២០០៦។
«យើងពិតជាមានក្តីរីករាយចំពោះការផ្លាស់ប្តូរនៃតំបន់សេដ្ឋកិច្ចមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ សព្វថ្ងៃនេះ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏រីកចម្រើន ដែលជាទីតាំងសេដ្ឋកិច្ចដែលមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដោយមានក្រុមហ៊ុនអន្តរជាតិចំនួន ១១២មកពីប្រទេសចំនួន ១៤ ជុំវិញពិភពលោក»។ នេះបើយោងតាមRGPPSEZ។

ជាមួយការផ្លាស់ប្តូរនេះបានបង្កើតការងារសម្រាប់មនុស្សជាង ៤៨ ០០០ នាក់ ដែលមិនត្រឹមតែនាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវជំនាញ និងចំណេះដឹងក្នុងឧស្សាហកម្មផ្សេងៗចាប់ពីផ្នែកម្ហូបអាហារ និងភេសជ្ជៈ រហូតដល់គ្រឿងអេឡិចត្រូនិក និងរថយន្ត និងបានរួមចំណែកជិត ២ពាន់លានដុល្លារអាមេរិកនៅក្នុងតម្លៃនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២៤នេះ។
«រូបថតទាំងនេះចាប់យកនូវវឌ្ឍនភាពដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាការរំលឹកនូវអនុស្សាវរិយ៍ដែលមានចក្ខុវិស័យ និងការខិតខំប្រឹងប្រែងដែលអាចជំរុញការផ្លាស់ប្តូរដ៏យូរអង្វែង»។ នេះបើយោងតាមRGPPSEZ។

យោងតាមរបាយការណ៍របស់ RGPPSEZ ទៅកាន់ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុននេះទទួលបានចំណូលសរុបចំនួន ១២,៨៤១ ពាន់លានរៀលក្នុងត្រីមាសទី៣ឆ្នាំ ២០២៤ ថយចុះជាងត្រីមាសទី៣ ឆ្នា២០២៣ ចំនួន ៦៣,៦៩៨ ពាន់លានរៀល ស្មើនឹង (៨៣)% ខណៈប្រាក់ចំណេញសុទ្ធក្នុងត្រីមាសដដែលសរុបចំនួន ១៨,២០៦ពាន់លានរៀល កើនឡើងចំនួន ១២,៤៥៣ ពាន់លានរៀល ស្មើនឹង ២១៦,៤៧% បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ RGPPSEZ បានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ថា នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលសរុប ១២,៨៤០ ពាន់លានរៀល ដែលមាន ការធ្លាក់ចុះ ចំនួន ៨៣% បើប្រៀបធៀប ទៅនឹងចំនួនទឹកប្រាក់ជាង ៧៦,៥៣៨ពាន់លានរៀល ក្នុងត្រីមាសទី៣ នៅឆ្នាំ ២០២៣។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះថា៖« ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៤៨១ពាន់លានរៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួនជាង ១៧៤,៤៨០ ពាន់លានរៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ៣០៦,៥៦៣ពាន់លានរៀល។ មូលធនសរុបមានចំនួនជាង ២៧០ពាន់លានរៀល ដែលមានការកើនឡើង ចំនួន ៦,៥០% បើប្រៀប ធៀបទៅនឹងចំនួនជិត ២៥៤ ពាន់លានរៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣។
អ្នកឧកញ៉ាថា៖«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


