Connect with us

សេដ្ឋកិច្ច

ការ​នាំចេញ​ពី​តំបន់សេដ្ឋកិច្ចពិសេស ​រ៉ូយ៉ាល់ ​ភ្នំពេញ ​សម្រេច​បាន​ជាង​ ៨០០ ​លានដុល្លារ កើនឡើង​ជិត ៤០%​

បានផុស

នៅ

ការនាំចេញទំនិញ​ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​(RGPPSEZ ) ​និង រ៉ូយ៉ាល់ គ្រុប កណ្តាល (RGKSEZ) ​សម្រេច​បាន​នូវ​ទំហំទឹក​ប្រាក់ជាង ​៨០៩ ​លានដុល្លារ ​នៅ​ក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ ​កើនឡើងជិត ​៥៨០ លានដុល្លារ ​ស្មើនឹង​ ៣៩,៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅ​ក្នុង​ឆ្នាំ ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់អ្នក​វិនិយោគមកលើ​ប្រទេសកម្ពុជា និងការពង្រីកប្រតិបត្តិការនៃសហគ្រាសនានា នៅក្នុង​តំបន់ ​សេដ្ឋកិច្ចពិសេស​ទាំង​ពីរនេះ។​

​អ្នកឧកញ្ញ៉ា ​គិត ម៉េង ​​ប្រធានក្រុមប្រឹក្សាភិបាលនៃ ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​ប្រសាសន៍ថា៖ ​«កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​និង​រ៉ូយ៉ាល់ ​គ្រុប កណ្តាល​ ឆ្លុះ​បញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន ​ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា​ និងការ​ប្តេជ្ញាចិត្ត​របស់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ក្នុងការធ្វើការរួមគ្នា​ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ី​ឧស្សា​ហកម្ម»។

​ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ​នៅតែបន្តបង្ហាញពីសន្ទុះកំណើន ដ៏ខ្លាំងក្លា​ ដោយបាន​រួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញ​របស់ប្រទេសកម្ពុជា។

​គិតត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនបុគ្គលិកកម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់ទាំងពីរ RGPPSEZ និង RGKSEZ បានកើនឡើងដល់ ៥៨,៥៣២ នាក់​ ដែលតំណាងឱ្យការកើន​ឡើងប្រ​មាណ ១៥.៣% បើធៀបនឹងចំនួនបុគ្គលិកកម្មករ ៥០,៧៤៦ នាក់ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ ​

​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញទំនិញ​ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ (RGPPSEZ ) សម្រេចបាននូវ​ទំហំទឹក​ប្រាក់ ២,១៥ ​ពាន់លានដុល្លារ ​តំណាងឱ្យ ៧% ​នៃ​តម្លៃនាំចេញសរុប​របស់កម្ពជា​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម