សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគជាង $៨០០ លាន
លោក ហាក់ សិរី ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បានឱ្យដឹងថា កន្លងមកជិត ២០ ឆ្នាំ ដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មានការអភិវឌ្ឍកើនឡើងជាលំដាប់។

គិតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការវិនិយោគពីក្រុមហ៊ុនទូទាំងពិភពលោកចំនួន ១៥ ប្រទេស ដែលមានក្រុមហ៊ុនចំនួន ១១៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលមកពីប្រទេសជប៉ុនឈានមុខគេ គឺមានប្រមាណ ៤០% នៃចំនួនក្រុមហ៊ុនសរុប បន្ទាប់មកគឺប្រទេសចិនមានប្រមាណ ៣៣ ក្រុមហ៊ុន។
តម្លៃវិនិយោគសរុបមកពីក្រុមហ៊ុនទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រមាណ ៨២១ លានដុល្លារ ដែលភាគច្រើនវិនិយោគលើវិស័យអេឡិកត្រូនិក និងគ្រឿងអគ្គិសនីមាន ១៣ ក្រុមហ៊ុន។ ក្រៅពីនេះ មានគ្រឿងបង្គុំរថយន្ត និងការដំឡើងរថយន្ត ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងផលិតភេសជ្ជៈ។
លោក ហាក់ សិរី ថ្លែងថា៖ «ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាក្រុមហ៊ុនដែលមានសក្ដានុពល ហើយមានរោងចក្រជាច្រើននៅជុំវិញពិភពលោក ដូចជា ឧទារហរណ៍ ក្រុមហ៊ុន ក្រុមហ៊ុន Minebea Mitsumi ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិក ដែលត្រូវបានគេប្រើក្នុងឧបករណ៍អេឡិកត្រូនិកដូចជា ទូរស័ព្ទដៃ គ្រឿងអេឡិកត្រូនិកជាច្រើនទៀត ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានឈ្មោះបោះសំឡេង»។

យោងតាមក្រសួងឧស្សាហកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមានចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២០,៤៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


