ព័ត៌មានជាតិ
ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសម្រេចបានជាង ៤៣១លានដុល្លារក្នុងត្រីមាសទី១
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (PPRSEZ) ដែលជាអ្នកអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានរាយការណ៍ថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនាំចេញបានឈានដល់ ៤៣១លានដុល្លារអាមេរិក កើនឡើង ៨.៦% បើធៀបនឹង ៣៩៧លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលបានបង្កើតការងារជិត៥ម៉ឺនកន្លែង។

យោងតាមរបាយការណ៍ពី PPRSEZ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសនេះ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើ ការងារចំនួន ៤៨,៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត វិញនោះ គឺកំពុងទទួល កម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។ លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូប ផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បានមកបម្រើការងារក្នុងតំបន់យើងខ្ញុំដែរ។

ក្នុងចំណោមនោះ តួលេខ ឈានមុខគេគឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប តដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូប ជាដើម។
PPRSEZថា៖« តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរលើឆាកអន្តរជាតិ និង ការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែកដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះផងដែរ»។
យោងតាម PPRSEZ បច្ចុប្បន្ននេះ តំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវ ការវិនិយោគ លើវិស័យផលិតកម្ម មានដូចជា ការតម្លើងរថយន្ត និងផលិតគ្រឿង បន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។

អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងអំពី ការចូលរួមចំណែករបស់តំបនសេដ្ឋកិច្ចពិសេសនេះក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងក្រុម គ្រួសារពួកគាត់មានភាពល្អប្រសើរឡើង និងនាំឲ្យវិស័យឧស្សាហកម្មកាន់តែមានពិពិធកម្មថែមមួយកម្រិតទៀត។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖«យើងខ្ញុំក៏មិនដែលបំភ្លេចនូវគុណូប្បការៈនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស ។ ក្នុងនាមយើងខ្ញុំជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស យើងខ្ញុំនៅតែមានការតាំងចិត្ត ដ៏មោះមុតក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់ភ្ញៀវវិនិយោគរបស់យើងខ្ញុំ និងបន្តខិតខំ ចូលរួមចំណែក ក្នុងការបង្កើតឱកាសការងារ កាន់តែច្រើនថែមទៀតជូនដល់ប្រជាជនខ្មែរយើង។ ទាំងអស់នេះ គឺជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់ និងជា ប្រភពនៃកម្លាំងចិត្ត និងមោទនភាព របស់យើងខ្ញុំ»៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


