Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្ម ចាប់យកឱកាសរុញសេវាសាធារណៈទៅថ្នាលឌីជីថល

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាប់យកឱកាសរុញសេវាសាធារណៈ ដែលនៅសេសសលឱ្យទៅជាថ្នាលអនឡាញដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើននូវប្រសិទ្ធភាព និងសម្រួលដល់វិស័យឯកជនក្នុងការប្រើប្រាស់នូវសេវាផ្សេងៗរបស់ក្រសួងឱ្យកាន់តែរហ័ស ចំណាយតិច និងតម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ឌីជីថល គឺធ្វើឡើងសម្រាប់ជួយ ប៉ុន្តែបើយើងមិនចេះធ្វើ វាក្លាយទៅជាបន្ទុក អ្នកខ្លះគាត់ធ្វើការ​ងារ​ជាមួយ​ក្រដាស នៅពេលដែលយើងចាប់ផ្ដើមធ្វើបដិវត្តកម្ម ឌីជីថល យើងត្រូវគិតថា ការលំបាក​របស់​គាត់នៅត្រង់ណា ហើយអ្វីដែលឌីជីថលអាចជួយបាន បើយើងមិន​បាគិតបញ្ហានេះ ឌីជីថល នឹងក្លាយជាបន្ទុកវិញ ព្រោះថាអ្នកដែលប្រើប្រាស់មិនយល់ពីអ្នកធ្វើ ហើយអ្នកធ្វើ​មិនយល់​ពីអ្នក​ប្រើប្រាស់។

លោក ឌិត ទីណា អះអាងថា រូបលោកបានជាខ្ញុំយកចិត្តទុកដាក់លើបញ្ហានេះ គឺថា ជំរុញឱ្យមានបដិវត្តកម្ម ប៉ុន្តែត្រូវតែក្លាយយទៅជាយន្តការជំនួយ មិនមេនជាបន្ទុកទេ។

លោក ឌិត ទីណា ថ្លែងថា៖ «ពីមុនរាល់ពេលដែលយើងចាប់ផ្ដើមបើកជាសេវាតាមអនឡាញ ចាប់​ផ្ដើម​មុនដំបូងបំផុត បំពេញ​ព័ត៌មានពាក់ព័ន្ធនឹងអ្នកស្នើសុំ ពាក់ព័ន្ធជាមួយស្ថាប័ន​របស់គាត់​ផ្សេងៗ ព័ត៌មានេះ គឺដដែលៗ ចឹងពេលដែលស្នើទៅក្រសួងពាណិជ្ជកម្មចឹងទៅ ត្រូវបំពេញ​ឈ្មោះអ្នកស្នើសុំ ក្រុមហ៊ុន លេខកូដរបស់ពន្ធដារ លេខកូដមួយចំនួនដដែលៗហ្នឹង អញ្ចឹង​អាហ្នឹង​​គឺវាខាតពេល ហើយជាការរំខានទៅវិញ ហើយយើងក៏ឃើញដែរថា នៅលើ​ក្រដាស​ស្នាមដូចគ្នា មុននឹងស្នើសុំអីមួយយើងត្រូវថតចម្លងក្រដាសមួយ​ចំនួនដាក់​ចូលមកទាំងអស់»។

លោក រដ្ឋមន្ត្រី ឌិត ទីណាបានថ្លែងថា បដិវត្តកម្មចុងក្រោយ ដែលលោកគាំទ្រ គឺមានថ្នាល​មួយរួម ដោយមិនាំបាច់​បំពេញព័ត៌មានដដែលទៀតទេ នៅពេលដែល​យើងធ្លាប់​ជាអ្នកប្រើ​ប្រាស់​សេវាអនឡាញរួចហើយ​ ទោះបីយើងទៅស្ថាប័នណាក៏ដោយ យើងអាចដាក់​តែ​លេខ​សម្គាល់របស់ខ្លួនជាមួយលេខសម្ងាត់របស់ខ្លួនចូលទៅប្រព័ន្ធអាចដឹងថា អ្នកស្នើសុំជា​នរណា ធ្វើដូច្នេះជួយឱ្យការបំពេញព័ត៌មានបានលឿនជៀសវាងការបំពេញព័ត៌មានដដែលៗ ខណៈលោករដ្ឋមន្ត្រីយល់ថា បើរៀបចំបានល្អ ហើយ​មានទំនុកចិត្តពីអ្នកប្រើប្រាស់ នេះហើយជាភាពជោគជ័យ។

លោក រដ្ឋមន្ត្រី ឌិត ទីណា៖ «មិនត្រូវក្លាយទៅជាបន្ទុក តែយន្តការជំនួយការដើម្បីឱ្យការងារបានលឿន ស្រួលជាងមុន ហើយកាត់បន្ថយពេលវេលា តែលើសពីនេះ គឺជាយន្តការមានសុវត្ថិភាព និងកាត់បន្ថយ​ការចំណាយ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម