Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ ១០០ ខ្នង ដើម្បីធានាការផ្គង់លើទីផ្សារ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ ខ្នងទៀតនៅក្នុងអំឡុងពេល២-៣ខែខាងមុខទៀត ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិរបស់សហគមន៍នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់បានលើកឡើងក្នុងពេលនាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបនៅត្រាំកក់នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់។

បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ លក់ចេញក្នុងតម្លៃ ២៥០០ រៀល ក្នុងមួយគីឡូក្រាម។

បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិត​ក្រោម​ឆ័ត្រ «សហគមន៍​កសិកម្មទំនើប» អាច​ប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។

លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា សកម្មភាពដាំដុះទាំងអស់​នៅ​កម្ពុជា ជាការផ្ដល់ឱកាស​បង្កើត​​ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈលោកសង្ឃឹមថា រដ្ឋាភិបាលអាចប្រែក្លាយ​មុខរបរ​ដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញ​ខាងផ្នែកសេដ្ឋកិច្ច​ដល់ប្រជាពលរដ្ឋ ហើយនឹង​បង្ករ​​បរិយាកាសឱ្យមានភាពច្បាស់លាស់មួយ​តាមរយៈ​ការចងក្រងជា​សហគមន៍​កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាច​មាន​លទ្ធភាពប្រកួតប្រជែង​ជាមួយ​អ្នកធ្វើ​ទ្រង់ទ្រាយ​ធំ ជាពិសេសអាចប្រកួតប្រជែង​ជាមួយ​បន្ថែម​នាំចូល។

លោក ឃឹម ហ្វីណង់ បានអះអាងថា បញ្ហាប្រឈមធំជាងគេមួយនៅក្នុង​អនុវិស័យដាំដុះ​បន្លែនៅកម្ពុជា ដែលធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែន​ទីផ្សារ​នោះទេ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តម្រូវការមានច្រើន ព្រោះអ្នកណាក៏ទទួលទានបន្លែដែរ ហើយទទួលទានជារៀងរាល់ថ្ងៃចំណែកឯការគាំទ្របន្លែដាំក្នុងស្រុកក៏កំពុងតែក្លាយទៅជាចលនាយ៉ាងផុសផុលផងដែរ ខណៈដីក៏មានច្រើនសម្រាប់ផលិតកម្មបន្លែ ហើយអ្នកដាំបន្លែក៏សម្បូរថែមទៀត។

បើតាមលោក ឃឹម ហ្វីណង់៖ «អ្វីដែលយើងនៅចាញ់គេគឺកសិកររបស់យើងនៅផលិតក្នុងខ្នាតតូចៗ ជាលក្ខណៈគ្រួសារនៅឡើយ ដែលជាហេតុធ្វើឱ្យថ្លៃដើមផលិតយើងខ្ពស់ គុណភាពយើងមិនមានស្តង់ដាតែមួយ ហើយពិតជាពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម»។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ពេលខ្លះ បន្លែសម្បូរខ្លាំងមែនទែន ជាពិសេសរដូវងាយស្រួលដាំ រហូតដល់រុញឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ ហើយទាញឱ្យថ្លៃធ្លាក់ចុះទៅវិញ។

តែរដូវខ្លះវិញ យើងមិនមានអ្នកដាំទាល់​តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែងនិងគ្រប់គ្រងទីផ្សារបាន។ តែបើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង ទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន សុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។

លោក ឃឹម ហ្វីណង់បញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈក្រសួងកសិកម្មជាសេនាធិការ យកចិត្តទុកដាក់ក្នុងការជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើបវិញ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មកម្ពុជា ផលិតប្រកបដោយស្តង់ដាគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលធ្វើឱ្យថ្លៃដើមផលិតទាប និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព ហើយក្រសួងនឹងជួយគាំទ្រគ្រប់រូបភាព ទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាប។ ធ្វើបែបនេះបាន យើងនឹងអាចកាត់បន្ថយការធ្លុះធ្លាយខាងផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែបណ្តើរៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម