សេដ្ឋកិច្ច
សហគមន៍កសិកម្មខេត្តបាត់ដំបង ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ស្រូវឱ្យក្រុមហ៊ុនអេមរុរាយស៍មានទំហំជិត ១០ លានដុល្លារ
កិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០ លានដុល្លារ ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មនៅខេត្តបាត់ដំបង និងក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice Cambodia) កាលពីថ្ងៃទី ០៩ ខែមិថុនា ២០២៦។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នេះគឺជាជំហានថ្មីមួយទៀត សម្រាប់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់កសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងកម្រិតហានិភ័យខ្ពស់នៃការប្រែប្រួលទីផ្សារថ្លៃស្រូវ។
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice មានប្រសាសន៍ថា៖ «យើងបានចុះហត្ថលេខាទៅលើការដាំដុះស្រូវ ជាមួយនឹងសហគមន៍កសិកម្មទំនើបចំនួន ២ ហើយនឹងសហភាពសហគមន៍កសិកម្ម ខេត្តបាត់ដំបង ក៏ដូចជាការចុះហត្ថលេខាផលិតស្រូវចំណីប្រមាណ ៣ ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ ១០ លានដុល្លារ»។
លោកឧកញ៉ា សុង សារ៉ន បន្ថែមថា កិច្ចព្រមព្រៀងទាំងអស់នេះ គឺធ្វើឡើងតែប្រភេទស្រូវ ៣ ប្រភេទ ដែលភាគច្រើន ស្រូវសែនក្រអូប និងស្រងែក្រអូប និងផ្ការំដួល។

កិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវពូជ និងស្រូវចំណីស្តង់ដាសុវត្ថិភាព (SRP) ចំនួន៦កិច្ចសន្យានេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី និង២កិច្ចសន្យាទៀតសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាសម្រាប់រយៈពេលពេញមួយឆ្នាំ ឬពីរដូវកាលដាំដុះ៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


