សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេស ISI នៅខេត្តព្រះសីហនុ បើកសម្ពោធនៅថ្ងៃនេះ
តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ស្ថិតនៅបណ្តោយផ្លួវ ល្បឿនលឿន PP-SHV ក្នុងខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធបើកការដ្ឋានសាងសង់ដើម្បីចាប់យកនូវឪកាសនៃលំហូរវិនិយោគនានាអាចនឹងធ្វើការសាងសង់រោងចក្រផលិតកម្មរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចនៃតំបន់មាត់សមុទ្រមួយនេះនាពេលខាងមុខ។
ពិធីបើកការដ្ឋានសាងសង់នេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ខណៈតំបន់សេដ្ឋកិច្ចពិសេស ISI ត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់រោងចក្រឧស្សាហកម្ម ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដ៏ទំនើប។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងថា អ្វីដែលយើងឃើញចំពោះមុខនៅថ្ងៃនេះ គឺផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយក្នុងក្រុមគ្រួសារមួយ។
ការបីបាច់ថែរក្សាកូនឱ្យទៅជាមនុស្សល្អ និងសកម្មក្នុងសង្គមនេះបានធ្វើឱ្យមានការដឹកនាំប្រែក្លាយសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖«ថ្ងៃនេះក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានឈានទៅពង្រីកការវិនិយោគបន្ថែមទៀត ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរនូវសមិទ្ធផលថ្មីនេះ»។

លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ និងមុខជំនួញរបស់ក្រុមហ៊ុននាពេលនេះ ជាការកសាងមាតុភូមិជាទីស្រឡាញ់របស់យើងដែលនឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កន្លែងក្នុងចំណោម ៤៤ កន្លែង កំពុងដំណើរការនៅ ៩ រាជធានីខេត្ត ដែលបានបង្កើតការងារបានជិត ២០ ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែង មានគម្រោងវិនិយោគចំនួន ៧៣៤ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៨.៩ ប៊ីលានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


