ព័ត៌មានជាតិ
រោងចក្រផលិតរបងពីអាលុយមីញ៉ូមរបស់អាមេរិកបើកដំណើការនៅកម្ពុជា
ក្រុមហ៊ុន Fence Empire LLC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបើកដំណើការជាផ្លូវការនូវរោងចក្រផលិតរបងអាលុយមីញ៉ូមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលជាយុទ្ធសាស្រ្តពង្រីវត្តមានមកកាន់បណ្តាប្រទេសនានានៅលើពិភពលោក។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៩ ខែមករា រោងចក្រថ្មីនេះត្រូវបានបើកការសាងសង់តាំងពីឆ្នាំ ២០២៤ ដែលជារោងចក្រទំនើបមួយ និងជាការបោះជំហានយុទ្ធសាស្ត្រថ្មីមួយទៀតរបស់ខ្លួនក្នុងការពង្រីកវត្តមានទៅក្រៅប្រទេស និងបំពេញតម្រូវការទីផ្សារដែលកើនឡើងសម្រាប់ផលិតផលរបងអាលុយមីញ៉ូមដែលមានគុណភាពខ្ពស់។
រោងចក្រដែលមានទីតាំងនៅប្រទេសកម្ពុជា មានសមត្ថភាពផលិតកម្រិតខ្ពស់ ដោយត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងធានាបាននូវប្រតិបត្តិការប្រកបដោយនិរន្តរភាព។ រោងចក្រនេះមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន២សែនតោន។

ក្រុមហ៊ុននេះបានលើកឡើងថា៖«សម្រាប់វត្តមាននៃរោងចក្ររបស់ខ្លួននៅកម្ពុជា មិនត្រឹមតែជាការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្រ្តកាត់បន្ថយហានិភ័យពាណិជ្ជកម្មដែលអាចកើតមាន ដូចជាពន្ធគយ ខណៈដែលវាក៏បានចូលរួមចំណែកក្នុងការធានាបាននូវការផលិតប្រកបដោយនិរន្តរភាព។ សម្រាប់ការវិនិយោគជាយុទ្ធសាស្ត្រនេះនឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួនផងដែរ»។

Fence Empire LLC ត្រូវបានបង្កើតឡើងដើម្បីបម្រើទីផ្សាររបងអាមេរិកខាងជើង ជាពិសេសរបងឈើបែបជប៉ុន។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះពុំបានបញ្ចាក់អំពីទឹកប្រាក់វិនិយោគនៅប្រទេសកម្ពុជាឡើយ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


