សេដ្ឋកិច្ច
វិស័យទេសចរណ៍ចូលរួមប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
ខេត្តព្រះសីហនុបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹងខេត្តតាមតំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបានប្រសិទ្ធនាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។
ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានតម្រង់ទិស ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយសារនឹកឃើញអំពីកត្តាសាមគ្គីជាតិ ឯកភាពគ្នា កិច្ចសហប្រតិបត្តិការល្អ នៅជុំវិញខេត្តទាំងមូល។

លោករដ្ឋមន្ត្រីថ្លែងថា ខេត្តព្រះសីហនុជាខេត្ត មានទីតាំងភូមិសាស្ត្រល្អ មានធនធានធម្មជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាឆ្នេរសមុទ្រ ទទួលបានពានរង្វាន់កម្រិតពិភពលោកថា ជាឆ្នេរដែលស្អាតជាងគេបំផុត នៅលើពិភពលោក។ ក្រៅពីនោះ ខេត្តព្រះសីហនុក៏មានកំពង់ផែ មានកសិ-ឧស្សាហកម្ម និងសក្ដានុពលជាច្រើនផ្សេងទៀត។
យោងតាមគម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ វិស័យទេសចរណ៍ ពិតជាដើរតួនាទីជាវិស័យស្នូលធំមួយ ដែលអាចរួមចំណែកជួយជំរុញ ប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង តាមការដាក់ចុះពីរាជរដ្ឋាភិបាល។
លោក ហួត ហាក់ យល់ឃើញថា៖ «ខេត្តព្រះសីហនុពិតជានឹងក្លាយទៅជាច្រកចេញ-ចូល នៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កម្រិតស្ដង់ដាអន្តរជាតិ និងជាតំបន់ទេសចរប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់»។

លោក ធួន ស៊ីណា ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា៖«នៅប្រទេសកម្ពុជា យើងមានផលិតផលទេសចរណ៍ដ៏មហាសាល ដែលពុំមានប្រទេសណាមានដូចយើងទេ។ ពីមួយថ្ងៃទៅ មួយថ្ងៃ យើងឃើញមានជនជាតិកម្ពុជា ទៅលេងនៅក្រៅប្រទេសកាន់តែច្រើន ដើម្បីផ្លាស់ប្ដូរនូវការចាប់អារម្មណ៍ប្រជាជនក្នុងស្រុក យើងត្រូវចូលរួមបង្កើតផលិតផលទេសចរណ៍ក្នុងស្រុកថ្មីៗ បង្កើននូវផលិតផលថ្មីៗដែលពួកយើងមានស្រាប់»។
សូមជំរាបថា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តាមរយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើនហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា