សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កំពុងដំណើរការនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុមានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ គម្រោង ក្នុងនោះមាន ៥ គម្រោង កំពុងដំណើរការ ២ គម្រោងកំពុងស្ថិរនៅក្នុងដំណើរការសាងសង់ និង ៥ គម្រោងទៀត នៅមិនទាន់មានសកម្មភាពនៅឡើយ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណាត អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះថា នៅខេត្តព្រះសីហនុមានរោងចក្រសហគ្រាស សរុបចំនួន ៣ ៨០០ ទីតាំង។ ក្នុងនោះមានគម្រោងវិនិយោគចំនួន ២៩០ ដែលមានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារ។ បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការ ១៨១ ទីតាំង និងបុគ្គលិកកម្មករ និយោជិកប្រមាណជាង ៥ ម៉ឺននាក់ ដែលទទួលបានប្រាក់ខែប្រមាណ ១៦,៥ លានដុល្លារ ក្នុងមួយខែ។
យោងតាមក្រសួងឧស្សាហកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមានចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

តំបន់សេដ្ឋកិច្ចទាំងនោះរួមមាន ខេត្តស្វាយរៀង កំពុងដំណើរការចំនួន ៩ ខេត្តព្រះសីហនុកំពុងដំណើរការចំនួន ៥ ខេត្តកណ្ដាល កំពុងដំណើរការចំនួន ៣ ខេត្តកោះកុងកំពុងដំណើរការចំនួន ៣ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការចំនួន ៣ កំពង់ចាម ១ កំពង់ឆ្នាំង ១ កំពត ១ ក្រចេះ ១ ពោធិ៍សាត់ ១ រាជធានីភ្នំពេញ ១។
ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២០,៤៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ ដែលកម្ពុជាត្រូវពង្រឹង និងពន្លឿនឧស្សាហូបនីយកម្ម រចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


