ព័ត៌មានអន្ដរជាតិ
ការនាំចូលដូងរបស់វៀតណាមកើនឡើងខ្លាំង ដោយសារតម្រូវការខ្ពស់
ការធ្លាក់ចុះបរិមាណដូងដាំដុះតាមផ្ទះនៅវៀតណាម បានបង្ខំឱ្យអ្នកលក់ក្នុងស្រុកស្វែងរកជម្រើសផ្គត់ផ្គង់ផ្សេង ដែលបង្កកំណើនយ៉ាងខ្លាំងនៃការនាំចូលផ្លែដូងក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សមាគមបន្លែ និងផ្លែឈើវៀតណាម បានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែកក្កដា វៀតណាមបាននាំចូលផ្លែដូងប្រមាណ ៣១,២ លានដុល្លារ អាមេរិក ដោយកើនឡើង ១ ៨៧៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ប្រធានសមាគម លោក Đặng Phúc Nguyên បាននិយាយថា ការកើនឡើងនៃការនាំចូល បណ្ដាលមកពីកំណើនយ៉ាងឆាប់រហ័សនៃការនាំចេញដូង ដែលជំរុញដោយតម្រូវការពីប្រទេសចិន សហរដ្ឋអាមេរិក និងមជ្ឈិមបូព៌ា ប៉ុន្តែទិន្នផលក្នុងស្រុកមានកម្រិត ហើយតម្លៃក៏ខ្ពស់ ដែលបង្ខំឱ្យក្រុមហ៊ុននាំចូលដូងសម្រាប់ផលិត។
បច្ចុប្បន្ន វៀតណាមនាំចូលដូងពីឥណ្ឌូណេស៊ី និងក៏កំពុងស្វែងរកការផ្គត់ផ្គង់ពីប្រទេសប៉ាពួញូហ្គីណេផងដែរ។
យោងតាមសមាគមដូងវៀតណាម តម្លៃដូងក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆមាសទី១នៃឆ្នាំនេះ ប្រមាណ ១៩ ០០០ ដុង (០,៧១ ដុល្លារ)/ផ្លែ នៅពេលដែលការផ្គត់ផ្គង់មានកម្រិត ដែលបណ្តាលមកពីគ្រោះរាំងស្ងួតនៅតំបន់ដីសណ្តមេគង្គ និងជំងឺនៅតំបន់ភាគកណ្តាល៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


