ព័ត៌មានជាតិ
បច្ចុប្បន្នដូងកំពតមិនសូវសម្បូរ ស្របពេលតម្រូវការក្នុងខេត្តកើនឡើងខ្ពស់
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឱ្យ«កម្ពុជាថ្មី» បានឱ្យដឹងថា បច្ចុប្បន្ននេះដូងកំពតមិនសូវសម្បូរនោះទេ ស្របពេលដែលតម្រូវការកើនឡើងខ្ពស់ដោយសារខេត្តសម្បូរភ្ញៀវទេសចរ ដូច្នេះសម្រាប់ដូងខ្ចី គឺមានផ្គត់ផ្គង់តែក្នុងខេត្តប៉ុណ្ណោះ មិនបាននាំចេញទៅខាងក្រៅនោះទេ។

លោក ចាន់ រិទ្ធិ បានលើកឡើងថា សព្វថ្ងៃនេះតម្រូវការដូងនៅក្នុងខេត្តខ្ពស់ តែដូងមិនសូវសម្បូរច្រើន គឺមានតែសម្រាប់លក់ក្នុងខេត្ត និងមានមួយផ្នែកនាំចេញទៅភ្នំពេញ អាចក្នុងមួយថ្ងៃចន្លោះពី ១ ឡាន ឬ ២ ឡាន តាមរយៈការចុះមកទិញផ្ទាល់នៅតាមចម្ការរបស់ប្រជាកសិករ។
លោកបានបញ្ជាក់ថា «តម្រូវការដូងនៅក្នុងខេត្តខ្ពស់ ក៏ដោយសារខេត្តសម្បូរភ្ញៀវទេសចរមកលេងកម្សាន្ត នៅតាមទីតាំងទេសចរណ៍នានាដូចជា រូបសំណាកសេះសមុទ្រ នាឡិកាយក្ស កន្លែងបាញ់ទឹកតាមចង្វាក់ភ្លេង ក៏ដូចជាតាមរមណីដ្ឋានជាច្រើនទៀតនៅក្នុងខេត្ត ដូច្នេះហើយ ដូងមួយចំនួនធំគឺទុកសម្រាប់តែការផ្គត់ផ្គង់នៅក្នុងខេត្តតែប៉ុណ្ណោះ»។
ទន្ទឹមនេះ ស្របពេលដែលតម្រូវការដូងច្រើន ក៏មានប្រឈមបញ្ហាមួយចំនួនដោយសារកសិករមិនសូវជាយកចិត្តទុកដាក់ថែទាំ ដាក់ជី ស្រោចទឹកតាមការណែនាំរបស់មន្ត្រីជំនាញ។ មួយវិញទៀតកសិករហាក់នៅខ្វះការយល់ដឹងផ្នែកបច្ចេកទេសដាំដុះ បើទោះបីជាមានការផ្សព្វផ្សាយពីមន្ត្រីជំនាញ ព្រោះកន្លងមកមន្ទីរក៏បានធ្វើសេចក្តីជូនដំណឹង ណែនាំអំពីការថែរក្សាដូងដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការទីផ្សារទាំងក្នុងខេត្ត និងសម្រាប់នាំចេញទៅកាន់ទីផ្សាររាជធានីភ្នំពេញ។
លោកប្រធានមន្ទីរក៏បានបន្ថែមដែរថា «បច្ចុប្បន្នដោយសារតែមានតម្រូវការច្រើន ដូច្នេះដូងក្នុងខេត្តលក់បានក្នុងតម្លៃថ្លៃ ដោយក្នុង ១ផ្លែ អាចលក់ចន្លោះពី ២ ៧០០ រៀល ទៅ ៣ ពាន់រៀល ដែលតម្លៃនេះមានការកើនឡើងជាងពីមុន ដែលលក់បានត្រឹម ២ ពាន់រៀលប៉ុណ្ណោះក្នុងមួយផ្លែ»។

ពាក់ព័ន្ធការនាំចេញដូងទៅកាន់ទីផ្សារប្រទេសចិនវិញ លោក ចាន់ រិទ្ធិ បានលើកឡើងថា បន្ទាប់ពីមានគោលនយោបាយរបស់រាជរដ្ឋាភិបាល មន្ទីរកសិកម្មតែងចុះណែនាំដល់ប្រជាពលរដ្ឋឱ្យខិតខំប្រែក្លាយពីដីទំនេរ មកជាដាំដូងវិញ ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស។ មួយវិញទៀត បច្ចុប្បន្នដូងកំពតក៏នៅមិនទាន់មានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនដូចគ្នាដែរ។
ក្នុងនាមប្រធានមន្ទីរ លោកក៏សំណូមពរដល់កសិករឱ្យដាំដុះដូងតាមគម្លាតស្តង់ដារតាមការណែនាំរបស់មន្ត្រីជំនាញ ព្រមទាំងត្រូវថែទាំ ដាក់ជី និងស្រោចស្រពទឹកឱ្យបានដិតដល់ ដើម្បីកុំឱ្យមានបញ្ហាផ្តល់ផលសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
យោងតាមរបាយការណ៍ស្ថិតិឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីដាំដុះដូងសរុបប្រមាណ ៤ ៧២៥ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៤ ២៥២ ហិតា ដែលហុចផលបាន ១៥ ៦០០ផ្លែ ក្នុងមួយហិតា និងទិន្នផលសរុបប្រមាណ ១៣២ ៦៦២ ផ្លែ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


