Connect with us

សេដ្ឋកិច្ច

ការដឹកជញ្ជូនតាមផ្លូវទឹកពី Wuxi-ព្រះសីហនុ ចំណេញពេលវេលា ៧-១០ ថ្ងៃ

បានផុស

នៅ

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែ Wuxi (Jiangyin) ទៅខេត្តព្រះសីហនុ រយៈពេលនៃការដឹកជញ្ជូននឹងត្រូវកាត់ខ្លី​មក​នៅត្រឹម ៧ ទៅ ១០ ថ្ងៃ។ ការកាត់បន្ថយផ្ទេរការដឹកជញ្ជូន​ក៏អាចសន្សំបាន ២០% ទៅ ៣០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានៃការដឹកជញ្ជូន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន មានប្រសាសន៍កាលពីពេលថ្មីៗនេះ​ថា​ ការតភ្ជាប់​ក្នុង​តំបន់ និងការអភិវឌ្ឍផ្នែក​ភស្តុភារកម្ម​ គឺជាអាទិភាពចម្បងរបស់កម្ពុជា។ «ហេតុនេះ គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ការពង្រឹង​សមត្ថ​ភាពរបស់​យើង»។ 

លោករដ្ឋមន្ត្រីលើកឡើងថា៖ «អាទិភាពទាំងនេះ​ អាចជួយពង្រឹង​ជំហរ​របស់​កម្ពុជាឱ្យ​ដើរ​តួជាតួ​អង្គ​សំខាន់មួយក្នុងការតភ្ជាប់គ្នា​ក្នុងតំបន់ និង​ជំរុញ​ពាណិជ្ជកម្មតាមខ្សែច្រវាក់​ផ្គត់ផ្គង់ពិភពលោក»។

យោងតាមអគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញថា នៅត្រីមាសទី១ ឆ្នាំ ២០២៥​ ការនាំចេញទំនិញ​របស់​កម្ពុជា ទៅចិន​មានទំហំទឹកប្រាក់ ៣៤៨,១៩ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ ចំណែក​ឯ​ការ​នាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ៣,៧២ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។

នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេច​បាន​នូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

សន្តិសុខសង្គម១៨ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម