ព័ត៌មានជាតិ
រដ្ឋាករទឹករកចំណូលបានជាង ៣៤៨ ពាន់លានរៀលកាលពីឆ្នាំមុន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ដែលជាក្រុមហ៊ុនពាក់កណ្តាលស្វយ័ត និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២៤ នេះ ថាខ្លួនរកចំណូលបានចំនួនជិត ៣៤៨ ពាន់លានរៀល កើនឡើង ៤,២៩% ធៀបនឹងឆ្នាំ២០២៣ ខណៈប្រាក់ចំណេញប្រតិបត្តិការចំនួនជាង ៨៩ពាន់លានរៀល បានកើនឡើង ចំណេញសុទ្ធចំនួនជាង ៨៥ពាន់លានរៀល កើនឡើង ១៧% បើធៀបនឹងឆ្នាំ២០២៣។

PWSA បានលើកឡើងថា ៖«មូលហេតុចម្បងនៃការកើនឡើងនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ នៅក្នុងឆ្នាំ២០២៤ គឺ បណ្តាលមកពី ចំណូលពីការលក់បានកើនឡើងចំនួនជាង ២០ពាន់លានរៀល ស្មើនឹង ៦,៨៥% និងចំណូលហិរញ្ញវត្ថុបានកើនឡើងចំនួន ១៨ ពាន់លានរៀល ស្មើនឹង ៤៦,៤៤% ព្រមទាំងចំណាយពន្ធបានថយចុះចំនួនជាង ៤ពាន់លានរៀល ស្មើនឹង ១៥,៨២% ផងដែរ។
យោងតាមរបាយការណ៍របស់ PWSA ក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ហើយដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ PWSA ត្រូវតែផ្គត់ផ្គង់នូវបណ្តាញ ទឹកធ្វើ ជាសេវាកម្មទ្រទ្រង់។

PWSA លើកឡើងថា ប្រាក់ចំណូលបានមកពីការតភ្ជាប់ទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ៣% (២០២៣៖ ៤%) នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការ ផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៧% (២០១៩៖ ៩៦%) នៃប្រាក់ចំណូលសរុប។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤.១.ស.ក និង ក្រុមហ៊ុន VINCI Construction Grands Projects បាន ចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាព ផលិតទឹកបាន១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

«កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារ អាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍ បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ PWSA ចំនួន ៤២លានដុល្លារអាមេរិក»។ សម្រាប់ការសាងសង់ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។ បេះបើយោងតាម PWSA៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


