ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃបារម្ភពីការបិទ SME និងការពិបាករកការងារធ្វើរបស់និស្សិតទើបរៀនចប់
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពទីផ្សារការងាររបស់ប្រទេស ជាពិសេសផលប៉ះពាល់នៃការបិទសហគ្រាសធុនតូច និងមធ្យម (SME) លើការងារ និងភាពកាន់តែលំបាកសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ក្នុងការរកការងារធ្វើ។ នេះបើតាមការចុះផ្សាយកាសែតក្នុងស្រុកថៃកាលពីថ្ងៃចន្ទ ៩ មិថុនា។

ក្រុមប្រឹក្សាបានកត់សម្គាល់ថា SME ជាង ២៤ ០០០ និងរោងចក្រចំនួន ១ ២៣៤ កន្លែង បានបិទដំណើរការនាពេលថ្មីៗនេះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបង្កើតការងារ។ កង្វល់សំខាន់សម្រាប់ NESDC គឺតម្រូវការបន្ទាន់សម្រាប់ការសម្របខ្លួនអាជីវកម្ម ជាពិសេសក្នុងចំណោម SME ដែលផ្ដល់ការងារធ្វើខ្ពស់។
នៅក្នុងរបាយការណ៍ «ទស្សនវិស័យសង្គមប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៥» ដែលចេញផ្សាយកាលពីថ្ងៃចន្ទ NESDC បានកត់សម្គាល់ពីការថយចុះនៃអត្រាគ្មានការងារធ្វើ ដល់ ០,៨៨ ភាគរយ ពី ១,០១ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតួលេខនេះមិនបង្ហាញពី «ការថប់អារម្មណ៍ពាក់ព័ន្ធនឹងសុត្ថិភាពការងារ និងការងារនាពេលអនាគត» នោះទេ។
លោក Danucha Pichayanan អគ្គលេខាធិការ NESDC បានធ្វើបទបង្ហាញអំពីការរកឃើញស្ថានភាពសង្គមសម្រាប់ត្រីមាសទី ១ នៃឆ្នាំ ២០២៥ ដោយបង្ហាញថា ចំនួនប្រជាជនដែលមានការងារធ្វើសរុបមានចំនួន ៣៩,៤ លាននាក់ ធ្លាក់ចុះ ០,៥ ភាគរយ គិតត្រឹមរយៈពេលដូចគ្នាកាលពីឆ្នាំំមុន។

ខណៈពេលការងារក្នុងវិស័យកសិកម្មនៅតែមានស្ថិរភាព ចំនួនការងារក្នុងវិស័យមិនមែនកសិកម្ម រួមទាំងការផលិត បដិសណ្ឋារកិច្ច និងការលក់រាយ បានធ្លាក់ចុះ។ ទោះបីជាមានការងើបឡើងវិញជាបន្តបន្ទាប់ក្នុងវិស័យទេសចរណ៍ក៏ដោយ ក៏ការងារពាក់ព័ន្ធសម្រាប់វិស័យនេះ ជាពិសេសក្នុងសណ្ឋាគារ និងភោជនីយដ្ឋានបានបន្តធ្លាក់ចុះ ដោយប៉ះពាល់ខ្លាំងជាងគេដល់បុគ្គលិកបណ្តោះអាសន្ន។ និន្នាការនេះរួមចំណែកភាគច្រើនដោយកម្សោយនៃសេដ្ឋកិច្ចថៃ។
ក្រុមប្រឹក្សា NESDC បានស្នើឱ្យរដ្ឋាភិបាលជំរុញការអនុម័តបច្ចេកវិទ្យា ការបង្កើតថ្មី និងការបង្កើនជំនាញកម្លាំងការងារ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទីផ្សារការងារនាពេលអនាគត។ គំនិតផ្តួចផ្តើមសម្រាប់ការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍន៍ជំនាញ នឹងត្រូវបានតាមដានយ៉ាងដិតដល់ ដើម្បីធានាថានិស្សិតដែលទើបបញ្ចប់ការសិក្សាមានជំនាញពិតប្រាកដ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


