ព័ត៌មានអន្ដរជាតិ
យោធាថៃហាមជនជាតិខ្លួនមិនឱ្យឆ្លងដែនមកធ្វើការនៅកន្លែងកម្សាន្ត កាស៊ីណូ នៅប៉ោយប៉ែត
មេបញ្ជាការក្រុមកងកម្លាំងប៊ូរ៉ាផានៃកងទ័ពថៃ នៅថ្ងៃអង្គារនេះ បានហាមប្រាមជនជាតិថៃមិនឱ្យឆ្លងព្រំដែន មកធ្វើការនៅកន្លែងកម្សាន្ត និងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ខណៈភាពតានតឹងព្រំដែនរវាងប្រទេសទាំង២បន្តអូសបន្លាយ ដោយថៃមិនអើពើរនឹងឱសានវាទរបស់កម្ពុជាពាក់ព័ន្ធនឹងការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ។

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ការហាមឃាត់ជនជាតិថៃនៅពេលនេះ នឹងបន្តរហូតដល់ពេលមានការជូនដំណឹងថ្មីពីបំលាស់ប្ដូរណាមួយរបស់កងកម្លាំងដដែល។
មេបញ្ជាការនៃក្រុមកងកម្លាំងប៊ូរ៉ាផា ដែលមានមូលដ្ឋាននៅខេត្តស្រះកែវ លោក Benchapol Dechatiwong na Ayutthaya បានចេញបញ្ជាស្ដីពីការហាមឃាត់នេះ ទៅកាន់ស្នងការនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកាលពីថ្ងៃអង្គារ។
បទបញ្ជាជាលាយលក្ខណ៍អក្សរ ហាមប្រាមបុគ្គលិកថៃទាំងអស់ ដែលបម្រើការនៅកន្លែងកម្សាន្ត និងកាស៊ីណូក្នុងក្រុងប៉ោយប៉ែត មិនឱ្យឆ្លងកាត់ព្រំដែនខេត្តស្រះកែវ ចូលមកកម្ពុជា ដោយអះអាងថា ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនថៃ។

គួរគូសបញ្ជាក់ថា បញ្ជាហាមឃាត់របស់ថៃនេះ ធ្វើឡើងក្រោយកម្ពុជាបិទការនាំចូលបន្លែផ្លែឈើពីថៃនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបនឹងការមិនអើពើរបស់ថៃលើការទាមទាររបស់កម្ពុជា ដែលកម្រិតឱ្យថៃបើកដំណើរការព្រំដែនធម្មតា។
ការទាមទាររបស់កម្ពុជា ធ្វើឡើងជាង ១ សប្ដាហ៍ ក្រោយថៃបិទច្រកព្រំដែន និងកំណត់ម៉ោងចេញចូលជាឯកតោភាគី ដែលធ្វើឱ្យកម្ពុជាឆ្លើយតបនឹងចំណាត់ការដូចគ្នា ក្នុងបរិបទនៃភាពតានតឹងព្រំដែនក្រោយការវាយប្រហាររបស់យោធាថៃ លើកងទ័ពកម្ពុជាដែលកំពុងឈរជើងក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដែលបណ្ដាលឱ្យយោធាកម្ពុជាម្នាក់ពលីជីវិត។
ការហាមឃាត់ជនជាតិថៃមកក្រុងប៉ោយប៉ែត ក៏ធ្វើឡើងផងដែរខណៈរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យពលករចំណាកស្រុកខ្មែរនៅថៃ ធ្វើមាតុភូមិនិវត្តន៍ មុនការបណ្ដេញចេញជាបង្ខំពីអាជ្ញាធរថៃ ដែលបង្កជាក្ដីបារម្ភសម្រាប់វិស័យឯកជនថៃ ដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជាសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


