សេដ្ឋកិច្ច
បុរសម្នាក់ចាប់យករបរចិញ្ចឹមដង្កូវដួង កំពុងមានទីផ្សារល្អ ខណៈលក់បាន១គីឡូ២០ដុល្លារ
បុរសម្នាក់ចាប់យកមុខរបរចិញ្ចឹមដង្កូវដួងនៅក្រោយផ្ទះរបស់ខ្លួន កំពុងមានទីផ្សារល្អ ខណៈលក់បាន១គីឡូ ចន្លោះ ១៥ដុល្លារ ទៅ២០ដុល្លារ បានយ៉ាងងាយស្រួល។

ស្ថិតនៅក្នុងវ័យ ៤៣ឆ្នាំ លោក សេង ស៊ីម ជាអ្នកចិញ្ចឹមដួង ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមដួងនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០២៤មកម្ល៉េះ គិតមកទល់ពេលនេះអាចចាត់ទុកថាមានរយៈពេលជាង១ឆ្នាំមកហើយ។

លោក បន្តថា ដង្កូវដួង ជាសត្វមួយប្រភេទដែលពុំសូវមានអ្នកចិញ្ចឹមច្រើន ដូចកាលពីជាង៥ឆ្នាំមុន។ នេះក៏ដោយសារតែអ្នកចិញ្ចឹមខ្លះនៅខ្វះខាតបច្ចេកទេសក្នុងការចិញ្ចឹមវាផងដែរ។ បច្ចុប្បន្ន លោក សេង ស៊ីម អាចចិញ្ចឹមដួង លក់ទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ។
ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមវិញ អតីតអ្នកជំនាញកាត់តវីដេអូរូបនេះ បានឱ្យដឹងថា ប្រភេទដង្កូវដួង អាចប្រើរយៈពេលចន្លោះពី ១០ថ្ងៃ ទៅ១៥ថ្ងៃ ទើបអាចចាប់វាលក់បាន។ តែបើសួរថា ដួងត្រូវចិញ្ចឹមយ៉ាងដូចម្ដេច? លោក សេង ស៊ីម បង្ហើបឱ្យដឹងដែរថា ចំណីរបស់វាមានត្រឹមតែសំបកដូងខ្ចី ចេកទុំ និងដំឡូងមីលាយជាកន្ទួក បន្ដិចបន្ដិចគឺគ្រប់គ្រាន់ហើយ។

ដង្កូវដួង មានអត្ថប្រយោជន៍ច្រើនដូចជា៖ សម្បូរទៅដោយប្រូតេអ៊ីន ជាតិសសៃហ្វាយប័រ និងជួយសម្រួលដល់សម្ពោធឈាមក្នុងរាងកាយឱ្យដើរស្រួលផងដែរ។ នេះជាការបញ្ជាក់របស់ លោក សេង ស៊ីម។
គួបផ្សំជាមួយបទពិសោធន៍ក្នុងការចិញ្ចឹមសត្វកន្លងមកដែរនោះ ទើបធ្វើឱ្យលោក សេង ស៊ីម អាចចិញ្ចឹមដួងបានជោគជ័យ និងកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈបណ្ដេញសង្គមហ្វេសប៊ុក ដែលក្នុងមួយថ្ងៃលោកថាមានអ្នកកម្មុងដួងយកទៅចម្អិនធ្វើម្ហូបមិនតិចជាង២០គីឡូ ក្នុងមួយថ្ងៃ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោក សេង ស៊ីម ក៏មានបំណងបង្កើតជាសហគមន៍ចិញ្ចឹមដួងនៅក្នុងភូមិរបស់លោកឱ្យបានកាន់តែច្រើនជាងមុន ដោយលោកក៏មានការផ្ដល់ពូជនឹងបច្ចេកទេសចិញ្ចឹមដល់កសិករដទៃទៀតដែលមានបំណងចិញ្ចឹមដួង ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការសព្វថ្ងៃ៕
អត្ថបទ ៖ សួស សិត
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


