ព័ត៌មានអន្ដរជាតិ
ក្រសួងកសិកម្មថៃ៖ ការបិទបន្លែ-ផ្លែឈើថៃរបស់កម្ពុជា ប៉ះពាល់តិចដល់ថៃ
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកស្រី Narumon Pinyosinwat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទព្រំដែនមានផលប៉ះពាល់តិចតួចដល់ប្រទេសថៃ ក្រោយអាជ្ញាធរកម្ពុជាបិទច្រកនាំចូលសម្រាប់បន្លែ-ផ្លែឈើថៃ ដើម្បីឆ្លើយតបនឹងការបិទ/កំណត់ម៉ោងចេញចូលព្រំដែនជាឯកតោភាគីរបស់យោធាថៃ។

តាមការចុះផ្សាយរបស់កាសែត The Nation លោកស្រី Narumon បានពន្យល់ថា ការរំពឹងពីផលប៉ះពាល់តិចតួចនេះ គឺដោយសារតែ ទំនិញនាំថៃនាំទៅកម្ពុជា ភាគច្រើនជាទំនិញក្រៅកសិកម្ម។ លោកស្រីបានកត់សម្គាល់ថា ផលប៉ះពាល់ចម្បងនឹងកើតមានលើកម្ពុជា ដោយសារថៃបាននាំចូលដំឡូងមីតម្លៃប្រហែល ៩ ប៊ីលានបាត ពីកម្ពុជា ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មក្នុងស្រុក។ យ៉ាងណាមិញ លោកស្រីថា ប្រសិនស្ថានការណ៍កាន់តែដុនដាបទៅៗ ថៃគ្រោងនាំចូលដំឡូងមីពីតំបន់ផ្សេងទៀតដូចជាឡាវ ឬប្តូរទៅដាំដំណាំផ្សេងជំនួសវិញ។
លោកស្រី Narumon ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធានាដល់សាធារណជន និងកសិករថា បញ្ហានេះនឹងមិនប៉ះពាល់ខ្លាំងដល់វិស័យកសិកម្មទេ មានតែកសិករមួយចំនួននៅក្នុងតំបន់ជាក់លាក់ប៉ុណ្ណោះដែលអាចរងផលប៉ះពាល់ដោយផ្ទាល់ ហើយខ្ញុំបានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យតាមដានស្ថានភាព និងផ្តល់ជំនួយរួចហើយ»។

លោកស្រី Narumon បានបន្ថែមថា បន្លែ និងផ្លែឈើតាមរដូវ ដែលអាចរងផលប៉ះពាល់ពីការបិទច្រកព្រំដែន ត្រូវបានសម្របសម្រួលជាមួយក្រុមពាណិជ្ជកម្មទំនើបដើម្បីទិញ និងចែកចាយឡើងវិញ។ ក្រសួងកសិកម្មបានចាប់ផ្តើមដំណើរការនេះរួចហើយ ដោយនាយកដ្ឋានជំរុញកិច្ចសហប្រតិបត្តិការបានទិញផលិតផលមួយចំនួនដោយខ្លួនឯង។
លោកស្រីបន្តថា៖ «ការនាំចេញទៅកម្ពុជាជាចម្បងរួមបញ្ចូលបន្លែដែលមានតម្លៃប្រហែល ១០ ម៉ឺនបាត ដែលមិនមានអ្វីសំខាន់នោះទេ។ ទៅមុខទៀត យើងប្រហែលជាត្រូវកែសម្រួលផ្លូវដឹកជញ្ជូន និងពិចារណាលើការដឹកជញ្ជូនតាមសមុទ្រ ដែលអាចបង្កើនថ្លៃដើម ប៉ុន្តែយើងត្រូវតែសម្របខ្លួន»។ លោកស្រីមិនបានបញ្ជាក់ថា បន្លែ ១០ ម៉ឺនបាត នាំចូលមកកម្ពុជាក្នុងរយៈពេល ១ ថ្ងៃឬយ៉ាងណា ឬក៏តាមច្រកព្រំដែនណាទេ។
លោកស្រី Narumon សន្និដ្ឋានថា ក្រសួងកសិកម្មមិនទប់ស្កាត់ការនាំចូលពីកម្ពុជា ហើយក៏មិនឆ្លើយតបនឹងការចរចានយោបាយដែរ ព្រោះវាស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងការពារជាតិ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


