សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ ដាក់ផែនការបង្កើនការផលិត
ម្ចាស់សិប្បកម្មផលិតសាប៊ូក្នុងស្រុកមួយ កំពុងដាក់ផែនការផលិតសាប៊ូលាងចាន សាប៊ូដុសខ្លួន និងសាប៊ូជាច្រើនមុខទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបឱ្យទាន់តម្រូវការទីផ្សារប្រចាំថ្ងៃ។

ជាស្ថាបនិកក្រុមហ៊ុន អិល អេស វី ដែលជារោងចក្រផលិតសាប៊ូ អូកា អ្នកស្រី នុត សម្ផស្ស ប្រាប់ កម្ពុជាថ្មី ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ ក្រុមហ៊ុនរបស់អ្នកស្រី កំពុងតែដាក់ផែនការផលិតសាប៊ូជាច្រើនមុខសម្រាប់ចែកចាយ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកឱ្យបានក្នុងបរិមាណច្រើនជាងមុន ខណៈបច្ចុប្បន្ន អ្នកស្រី សង្កេតឃើញថា ប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនជាងមុន។

អ្នកស្រី នុត សម្ផស្ស បន្តថា សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនអ្នកស្រី បាននឹងកំពុងតែដុតដៃដុតជើង ពោលគឺខិតខំប្រឹងប្រែងផលិតទាំងថ្ងៃទាំងយប់ ដោយរៀបចំក្រុមការងារជា២វេន ដើម្បីផលិតសាប៊ូ ដែលមានគុណភាពជូនដល់អតិថិជន ពិសេសគឺប្រជាជនខ្មែរតែម្ដង។
សហគ្រិនឆ្នើមវ័យ ៤៥ឆ្នាំ រូបនេះ បញ្ជាក់ដែរថា «ការធ្វើបែបនេះ មិនមែនជាការឆ្លៀតឱកាស ឬកេងចំណេញធ្វើទីផ្សារ ស្របពេលដែលថៃបានបិទច្រកព្រំដែន និងបិទការនាំចេញទំនិញមកកម្ពុជានោះទេ!ផ្ទុយទៅវិញ អ្នកស្រី ចង់ឱ្យខ្មែរអាចមានផលិតផលដែលផលិតបានដោយខ្លួនឯង និងមានស្ដង់ដាត្រឹមត្រូវ មិនចាញ់ផលិតផលនាំចូល នោះឡើយ»។

ក្រៅពីការផលិតសាប៊ូឱ្យទាន់តម្រូវការទីផ្សារក្នុងស្រុក ថ្មីៗនេះ អ្នកស្រី នុត សម្ផស្ស ក៏បានទទួលពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការក្នុងសង្វាក់ផលិតកម្មផលិតសាប៊ូរបស់ក្រុមហ៊ុន អ្នកស្រីបានមួយចំនួន ផងដែរ។
កន្លងមកក្រុមហ៊ុនរបស់ អ្នកស្រី នុត សម្ផស្ស តែងតែបានជ្រើសរើសប្រភេទបន្លែ ផ្លែឈើ និងរុក្ខជាតិ មួយចំនួនទៀត សម្រាប់យកមកច្នៃធ្វើជាសាប៊ូផ្សេងៗ ពីព្រោះតែ ប្រភេទបន្លែ និងផ្លែឈើទាំងនេះ មានសារធាតុល្អខ្លាំង សម្រាប់សុខភាពស្បែករបស់មនុស្សទូទៅ។

គួរឱ្យដឹងដែរថា ក្រុមហ៊ុន អិល អេស វី ផលិតសាប៊ូអូកា ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរម្នាក់ ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនបានបើកដំណើររយៈពេល ១២ឆ្នាំមកហើយ៕
អត្ថបទ ៖ សួស សិត
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


