សេដ្ឋកិច្ច
រោងចក្រចំនួន ៦ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ នាំចេញផលិតផលមៀនស្ងួតទៅទីផ្សារចិន
លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ជុំវិញការបើកពិធីសារបើកផ្លូវឱ្យកម្ពុជានាំចេញផ្លែមៀនក្រៀមទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្មបានចំណាយពេលចរចាជាមួយរដ្ឋបាលគយចិនជិតមួយឆ្នាំ ពោលបើគិតចាប់តាំងពីកម្ពុជាបានដាក់លិខិតស្នើសុំចាប់តាំងពីខែសីហា ឆ្នាំ២០២៥ មុននឹងសម្រេចបានជាផ្លូវការនៅខែនេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ០៣ មិថុនា ២០២៦ បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។
លោក ឃឹម ហ្វីណង់ បានបន្តថា ពិធីសារមួយនេះ មានអត្ថន័យធំធេងសម្រាប់បងប្អូនកសិករដាំមៀន ដោយកន្លងមក យើងមានពិធិសារស្តីពីការនាំចេញមៀនស្រស់រួចមកហើយ ប៉ុន្តែការបន្ថែមការនាំចេញមៀនក្រៀមនេះ គឺជាការបើកច្រកទីផ្សារថ្មីមួយទៀត សម្រាប់ផលិតផលកែច្នៃមានតម្លៃបន្ថែមខ្ពស់ជាងមុន។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា អត្ថប្រយោជន៍ធំបំផុតនោះគឺថា ផលិតផលមៀនក្រៀមអាចរក្សាទុកបានរយៈពេលយូរ នឹងជួយស្រូបយកទិន្នផលមៀនស្រស់របស់កសិករយើង ដែលនៅសល់ក្នុងប្រការណាមួយ នៅពេលដែលរដូវប្រមូលផលជន់ជោរ និងកាត់បន្ថយនូវការកកស្ទះទុកកុំឱ្យថ្លៃធ្លាក់ចុះ និងជួយធានាស្ថិរភាពថ្លៃទីផ្សារយ៉ាងល្អ។
ម្យ៉ាងទៀត ការនាំចេញទៅចិន គឺមិនមានកូតាកំណត់នោះទេ ដូច្នេះយើងជឿថា យើងមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ការគាំទ្រដល់ការកែច្នៃដើម្បីនាំចេញមៀនក្រៀមនេះ។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «សម្រាប់ការអនុវត្តន៍នីតិវិធីនាំចេញ ក្រសួងកសិកម្ម បានដើរមួយជំហានរួចមកហើយ ដោយបានធ្វើការយ៉ាងជិតស្និតស្និទ្ធជាមួយនឹងវិស័យឯកជន ដែលរហូតមកទល់ពេលនេះ យើងមានរោងចក្រចំនួន៦ ក្នុងនោះ រោងចក្រ២នៅខេត្តបាត់ដំបង់ និង៤ទៀត នៅខេត្តប៉ៃលិន ដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ សម្រាប់ជំហានបន្ទាប់ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នឹងសម្របសម្រួលឱ្យមានការចុះទៅវាយតម្លៃរោងចក្រទាំងអស់នេះ ដើម្បីរៀបចំជាសំណុំឯកសារ និងស្នើសុំការចុះបញ្ជីនៅអគ្គនាយកដ្ឋានគយចិន»។
មន្ត្រីដដែលរូបនេះ បញ្ជាក់ថា បន្ទាប់ពីនោះ ខាងគយចិននឹងធ្វើការត្រួតពិនិត្យ អាចតាមរយៈអនឡាញ ឬការចុះមកវាយតម្លៃផ្ទាល់ ហើយនៅពេលដែលការវាយតម្លៃជាប់ជាផ្លូវការ រោងចក្រទាំង៦នោះអាចចាប់ផ្តើមធ្វើការនាំចេញបានតែម្តង។
ជារួមសមិទ្ធផលទាំងអស់នេះគឺជាការគិតគូជាយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មក្នុងការបន្តបើកផ្លូវ និងស្វែងរកទីផ្សារថ្មីៗដើម្បីជួយដោះស្រាយការប្រឈមរបស់បងប្អូនកសិករយើងដើម្បីធ្វើយ៉ាងណាជួយឱ្យបងប្អូនកសិករយើងចាប់បាននូវឱកាសសេដ្ឋកិច្ចពិតប្រាកដ។
គិតត្រឹមត្រីមាសទី១ ២០២៦ កម្ពុជារកប្រាក់ចំណូលបានជាង ១៤ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន ធ្លាក់ចុះ ២៨,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកប្រាក់ចំណូលបានជិត ៤០ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិននៅក្នុងឆ្នាំ ២០២៥ កើនឡើង ២២,៨២% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


