Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសបន្តដាំក្បាលចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបន្តធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹងនៅចុងសប្ដាហ៍នេះ បន្ទាប់​ពីមានភាព​ធូរស្រាលដោយមាន​ការ​​ឯក​ភាពបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសបានបើកផ្សារនៅក្នុងតម្លៃ ៤ ពាន់ ៨ ដុល្លារ ក្នុងមួយតម្លឹង។ គិតត្រឹមរសៀលម៉ោង ០២៖៣០ មាសកំពុងជួញក្នុងតម្លៃ ៣៩៦០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់​ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញ​ក្នុង​តម្លៃ ៣៩៩ ដុល្លារ ក្នុង​មួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹងថា ទំនោរតម្លៃ​ហាងឆេងមាសទាញទម្លាក់ចុះ បន្ទាប់ពីមានស្ថានភាពធូរស្រាលរវាង អ៊ី​ស្រា​​​អែល-អ៊ីរ៉ង់ ដែលអាចនឹងមានការចរចារ​ណា​មួយ​ជុំវិញ​ការបញ្ចប់សង្គ្រាមរវាង​ភាគី​ទាំ​ង​ពីរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម