សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកមាននិន្នាការធ្លាក់ចុះ ៤៩០ ដុល្លារ មួយជី
តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៩០ ដុល្លារ ក្នុងមួយជី គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃចន្ទទី ២៩ ខែមីនា ២០២៦ ពោលគឺមានិន្នាការធ្លាក់ចុះ។

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានលើកឡើងថា តម្លៃមាសធ្លាក់ចុះ ដោយសារតែគោលនយោបាយរបស់ប្រធានធនាគារកណ្ដាលថ្មីអាមេរិក គឺលោក Kevin Warsh ដែលលោកដាក់គោលនយោបាយចង់ឱ្យអតិផរណាអាមេរិកធ្លាក់ចុះនៅត្រឹម ២% ខណៈបច្ចុប្បន្ននៅ ៤% ហើយពេលដែលអតិផរណាចុះដល់ ២% គាត់នឹងដំឡើងអត្រាការប្រាក់។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities បានឱ្យដឹងដែរថា តម្លៃមាសប្រែប្រួលឡើងចុះ ដោយសារតែតម្រូវការប្រាក់ដុល្លារ និងគោលនយោបាយហិរញ្ញវត្ថុនៅលើពិភពលោក។
លោក ឡុង សំណាង បញ្ជាក់ថា៖ «លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


