Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេង​មាស​លក់ចេញ ​៤៨៤០ ​មួយតម្លឹង ​នៅព្រឹកថ្ងៃសុក្រនេះ​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បន្ត​ធ្លាក់ចុះ​នៅព្រឹកថ្ងៃសុក្រទី ២៦ មិថុនា ២០២៦ នេះ​ ដោយមានតម្លៃ ៤៨៤០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​តែរងសម្ពាធពីប្រាក់ដុល្លារ​ និងស្ថានភាពសេដ្ឋកិច្ច​​​របស់​សហរដ្ឋអា​មេរិកល្អ​ប្រសើរ។ ​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃក្រុមហ៊ុន ​PP Link securities ​បានលើកឡើងថា តម្លៃ​មាស​ប្រែប្រួលឡើងចុះ ​ដោយសារតែតម្រូវការប្រាក់ដុល្លារ ​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក។​

​លោក ឡុង សំណាង ​យល់ឃើញថា៖ «លោក​ Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារ​ជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើង​អតិផរណា​ គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។​

​លោក ឡុង សំណាង បន្ថែមថា​ ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាច​នឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោក ត្រាំ មិនចង់ឱ្យមានការដំឡើង​អត្រា​ការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។​

​លោក​ឧកញ៉ា ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​យល់ឃើញថា៖«​​តម្លៃមាសធ្លាក់ចុះ ​ដោយ​សារ​តែ​គោលនយោបាយ​របស់​លោក​ Kevin Warsh​ ខុសពីលោក ​Jerome Powell​ ដែល​គោល​នយោ​បាយ​របស់គាត់​គឺធ្វើ​ឱ្យ​តម្លៃ​មាស ​ងាយស្រួលនឹងឡើង​ ចំណែកឯ លោក Kevin ​ដាក់​គោល​នយោ​បាយ​មក ​គាត់ចង់​ឱ្យ​អតិផរ​ណា​ចុះ​នៅ​ត្រឹម​ ២% ​ខណៈ​បច្ចុប្បន្ន​នៅ​ ៤% ហើយ​ពេល​ដែល​អតិផរ​ណា​ចុះដល់ ២% ​គាត់​នឹង​ដំឡើង​​​​​អត្រា​ការ​ប្រាក់»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម