សេដ្ឋកិច្ច
អ្នកជំនាញហិរញ្ញវត្ថុអះអាង និន្នាការតម្លៃមាសនឹងបន្តធ្លាក់ចុះ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសមាននិន្នាការធ្លាក់ចុះបន្ថែមទៀត ដោយសារភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។

គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ០១ កក្កដា ២០២៦ តម្លៃហាងឆេងមាសក្នុងស្រុកបន្តទំនោរធ្លាក់ចុះនៅ ៤៨២ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ កក្កដា ២០២៦ថា តម្លៃហាងឆេងមាសមានទំនោរធ្លាក់ចុះ បន្ទាប់ពីបំបែកកំណត់ត្រាខ្ពស់បំផុតជាង ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ទំនោរនៃការធ្លាក់ចុះនៅបន្ត សម្រាប់អ្នកចង់ទិញនៅតម្លៃបច្ចុប្បន្ន សូមកុំទាន់យកលុយ ១០០% ទៅទិញ សូមប្រើមួយកញ្ចប់តូចសិន ព្រោះឱកាសវានឹងមានច្រើន ហើយឱកាសដែលល្អអាចយើងទិញនៅតម្លៃទាប»។

អ្នកជំនាញរូបនេះ បន្ថែមថា មកដល់ពេលនេះ បញ្ហាវិវាទរវាងអាមេរិក និងអ៊ីរ៉ង់ មិនមានភាពច្បាស់លាស់ ដូច្នេះ តម្លៃមាសនឹងដើរតាមទំនោរធ្លាក់ចុះ។
ម្យ៉ាងទៀត ប្រធានធានាគារកណ្ដាលថ្មីអាមេរិក លោក Kevin Warsh បានលើកឡើងពីការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យលុយដុល្លារឡើងថ្លៃ ធ្វើឱ្យមាសធ្លាក់ចុះ។
បើតាមអ្នកជំនាញហិរញ្ញវត្ថុដដែលរូបនេះ គិតចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៦ តម្លៃហាងឆេងមាស អាចនឹងចុះទាបបំផុតត្រឹម ៣៦០០ ដុល្លារ ក្នុងមួយអោន ឬប្រមាណ ៤៣៣៨ ដុល្លារ ក្នុងមួយតម្លឹង៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


