Connect with us

ព័ត៌មានអន្ដរជាតិ

OPEC+ ព្រមព្រៀង​បង្កើនផលិតកម្មប្រេងនៅខែក្រោយ

បានផុស

នៅ

បណ្ដាប្រទេសសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បាន​ព្រមព្រៀងគ្នាលើការបង្កើនផលិតកម្មប្រេងរួមគ្នា​ប្រមាណ ៥៤៨ ០០០ បារ៉ែល/ថ្ងៃ សម្រាប់ខែសីហា ដោយ​ច្រើនជាងការរំពឹងទុកប្រមាណត្រឹម ៤១១ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមព្រៀងគ្នានេះ ធ្វើឡើងរវាងប្រទេសផលិតប្រេងធំៗចំនួន ៨ ដែលរួមមាន​ រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី អ៊ីរ៉ាក់ កាហ្សាក់ស្ថាន គុយវ៉ែត អូម៉ង់ និងអារ៉ាប់រួម ក្រោយជំនួប​ប្រជុំគ្នាតាមប្រព័ន្ធវិដេអូ កាលពីថ្ងៃសុក្រ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការដ្ឋានអង្គការ OPEC បានសន្មតថា ការសម្រេចចិត្តរបស់ប្រទេសនានាក្នុងការបង្កើនផលិតកម្មប្រចាំខែសីហា ចំនួន ៥៤៨ ០០០ បារ៉ែល/ថ្ងៃ ធ្វើឡើងដោយ​ផ្អែកទៅលើ​ទស្សនវិស័យសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារដែលមានសុខភាពល្អនាពេលបច្ចុប្បន្ន ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈប្រេងនៅក្នុងស្តុកទាប។

គួរគូស​បញ្ជាក់ថា តម្លៃប្រេងបាន​កើនឡើងជាថ្មីប៉ុន្មានសប្ដាហ៍ចុង​ក្រោយ ដោយសារកំណើនតម្រូវការនៃរដូវក្ដៅ និងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់រយៈពេល ១២ ថ្ងៃ ដែល​គំរាមកំហែងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា។ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ តម្លៃប្រេងម៉ាក Brent បាន​លក់នៅតម្លៃ ៦៨,៣០ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរក WTI លក់នៅ ៦៦,៥០ ដុល្លារ/បារ៉ែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម