ព័ត៌មានអន្ដរជាតិ
ការឈ្លានពានកម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅថៃ
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃសុក្រថា ការឈ្លានពានលើកម្ពុជារបស់យោធាថៃដែលបង្កជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន កំពុងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនក្នុងប្រទេសថៃ និងគំរាមកំហែងដល់វិស័យពាណិជ្ជកម្មសំខាន់ៗមួយចំនួន ជាពិសេសភេសជ្ជៈ ទេសចរណ៍ ប្រេងលក់រាយ និងការនាំចេញ។

អនុប្រធានប្រតិបត្តិសម្រាប់ការស្រាវជ្រាវយុទ្ធសាស្ត្រនៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ Daol Securities លោក Mongkol Puangpetra បានចេញនូវទស្សនវិស័យវិនិយោគ ដោយលើកឡើងពីហានិភ័យធ្លាក់ចុះជាក់លាក់ សម្រាប់ក្រុមហ៊ុនដែលមានអាជីវកម្មនៅកម្ពុជា។
ក្រុមហ៊ុន Daol បានលើកឡើងថា ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស Samart Aviation Solutions (SAV) និងក្រុមហ៊ុនភេសជ្ជៈ Carabao Group (CBG) ថាជាក្រុមហ៊ុនដែលងាយរងគ្រោះបំផុតនៅក្នុងស្ថានការណ៍បច្ចុប្បន្ន។ ក្រុមហ៊ុនផ្សេងៗទៀត ដែលធ្វើអាជីវកម្មនៅកម្ពុជា ដូចជាប្រតិបត្តិកររបស់ម៉ាក 7/11 ក្រុមហ៊ុនចំណីអាហារ CP និងក្រុមហ៊ុនប្រេង PTT ក៏រំពឹងពីផលប៉ះពាល់មួយចំនួនផងដែរ ទោះបីជាពួកគេនៅដំណើរការអាជីវកម្មធម្មតាក៏ដោយ។
ទន្ទឹមជាមួយគ្នានោះ Daol ក៏បានលើកឡើងផងដែរថា ជម្លោះប្រដាប់អាវុធដោយសារតែការឈ្លានពានលើកម្ពុជារបស់ថៃ អាចប៉ះពាល់ដល់លំហូរភ្ញៀវទេសចរអន្តរជាតិចូលទៅថៃ ចំពេលដែលប្រទេសជាច្រើន ចេញការណែនាំពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពេលធ្វើកំសាន្តនៅថៃ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


