សេដ្ឋកិច្ច
កម្ពុជារំពឹងទទួលបានគម្រោងវិនិយោគជាង ៥០០ នៅឆ្នាំ ២០២៥
កម្ពុជារំពឹងទទួលបានការអនុម័តគម្រោងវិនិយោគជាង ៥០០ គម្រោង និងអាចបង្កើតការងារជាង ៣០ ម៉ឺនកន្លែង នៅក្នុងឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ថា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ក្នុងឆ្នាំ ២០២៥ គម្រោងវិនិយោគចំនួន ៤២៦ ត្រូវបានអនុម័ត ដែលអាចបង្កើតការងារជាង ៣០ ម៉ឺនកន្លែងដែលជាង ៩០% លើវិស័យឧស្សាហកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យពលករខ្មែរដែលធ្វើការចំណាកស្រុក ត្រឡប់មកធ្វើការនៅកម្ពុជាវិញ ស្របពេលដែលគម្រោងបង្កើតរោងចក្រនៅក្នុងវិស័យឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់។

នៅឆមាសទី១ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៧៣ កើនឡើង ១៨៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨ ពាន់លានដុល្លារកើន ២,៥ ពាន់លានដុល្លារ ស្មើនឹង ៧៧% ឆ្នាំ២០២៥ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


